បុរសម្នាក់ និងស្ត្រីម្នាក់បើកឡាំប្រឺតាដឹកគ្នាតាមផ្លូវត្រូវរថយន្តបុកពីមុខពេញទំហឹងរងរបួសធ្ងន់ទាំង២នាក

0
625

ភ្នំពេញ ៖ បុរសម្នាក់ និងស្ត្រីម្នាក់បើកឡាំប្រឺតាដឹកគ្នាតាមផ្លូវត្រូវរថយន្ត Toyo​ta Prius បុកពីមុខពេញទំហឹងបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩  និង៣០នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំងាយពីនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកល្អក់២ ប្រហែល១០០ម៉ែត្រ តាមបណ្ដោយផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ឡាំប្រឺតា (ហៅPassApp) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IH-4535 បើកបរដោយបុរសម្នាក់ ដឹកស្ត្រីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ 2BH-3635 បានធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿន បានបុកជាមួយឡាំប្រឺតាពីមុខពេញទំហឹង  បណ្ដាលឲ្យឡាំប្រឺតាខ្ទាតទៅបុកបង្គោលភ្លើងថែមទៀតរងការខូចខាតយ៉ាងដំណំ ព្រមទាំងធ្វើឲ្យមនុស្សប្រុសស្រី២នាក់ភាគីខាងឡាំប្រឺតារងរបួសធ្ងន់។ រីឯរថយន្តបង្កក៏រងការខូចខាតផ្នែកខាងមុខចំហៀងឆ្វេងយ៉ាងដំណំផងដែរ  ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោក ដើម្បីធ្វើការវាស់វែងយករថយន្ត និងឡាំប្រឺតា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...