សង្ស័យជារឿងប្រច័ណ្ឌ បុរសជាសង្សាបានបាញ់ស្ត្រីជាសង្សារឲ្យស្លា..ប់ហើយក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ

0
701

ភ្នំពេញ ៖ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រទះឃើញបុរសម្នាក់និងស្រ្តីម្នាក់បានដេកស្លា..ប់ឱបគ្នានៅក្នុងបន្ទប់ដោយខាងប្រុសជាអ្នកបាញ់ខាងស្រីរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយសង្ស័យរឿងប្រច័ណ្ឌព្រោះជនរងគ្រោះទាំង២នាក់នោះជាសង្សាទើបនឹងស្គាល់គ្នាថ្មីៗ ដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងក្លឹបទ្រូហ្វេសដែលមានទីតាំងនៅផ្លូវលេខ 90 កែងព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ មានឈ្មោះ ឌុច សុភា ភេទប្រុស អាយុ៣០ជាង មុខរបរសន្តិសុខនឹងជាមន្ត្រីយោធាយាមនៅកន្លែងកើតហេតុខាងលើ។ ចំណេកនារីរងគ្រោះ មានឈ្មោះទូច សំអាង ហៅម៉ាក់ស្រីកា មានអាយុជាង៤០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុស ស្រី៣នាក់ប្តីស្លាប់នឹងមានមុខរបរលក់ដូរនិងស្នាក់នៅម្តុំកន្លែងកើតហេតុដែរ។

បើតាមការបញ្ជាក់របស់លោកគ្រូពេទ្យកុសលវិច័យរាជធានីភ្នំពេញបានបញ្ជាក់យ៉ាងច្បាស់ថាជនរងគ្រោះខាងស្រីត្រូវបានខាងប្រុសបាញ់ចំបំពង់កធ្លាយទៅឆ្អឹងជំនីខាងឆ្វេងចំណែកឯជនដៃដល់ក៏បាញ់ខ្លួនឯងតាមក្រោយចំសៀតផ្កាខាងឆ្វេងធ្លាយទៅសៀតផ្កាខាងស្ដាំបណ្ដាលឲ្យស្លា..ប់ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុតែម្ដង។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធបាញ់សម្លា..ប់គ្នានេះ គឺកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១មកម្លេះ ដោយមុនកើតហេតុរវាងជនរងគ្រោះនឹងជនដៃសល់ដែលជាសង្សានឹងគ្នាបានឈ្លោះប្រកែកគ្នាពុំដឹងថាផ្ដើមចេញពីរឿងអ្វីនោះទេប៉ុន្តែគេសង្ស័យថាអាចជារឿងប្រច័ណ្ឌទើបឈានដល់ខាងប្រុសបានប្រើកាំភ្លើងខ្លីមួយដើម ម៉ាកK54 បាញ់ទៅលើនារីរងគ្រោះ មួយគ្រាប់ចំត្រង់ចំណុច បំពង់កធ្លាយទៅឆ្អឹងជំនីស្លា..ប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់មកខាងប្រុសក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចំសៀតថ្កាខាងឆ្វេងធ្លាយទៅស្តាំចំនួនមួយគ្រាប់ស្លា..ប់ភ្លាមៗដែរ។

ប្រភពព័ត៌មានបានបន្តទៀតថាហេតុការណ៍ពុំមានអ្នកណាដឹងនោះទេលុះរហូតឈានដល់វេលាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ទើបមានសន្តិសុខម្នាក់ទៀតដល់ម៉ោងប្ដូរវេនយាមបានមកដល់ទីតាំងមិនឃើញជនដៃដល់ចេញមកប្តូរវេនក៏ឡើងទៅមើលនៅបន្ទុបខាងលើ ស្រាប់តែឃើញបុរសរូបនោះដេកស្លា..ប់ ព្រមទាំនារីម្នាក់ដែលគេស្គាល់ថាជាសង្សានឹងគ្នាស្លាប់ទាំង២នាក់ទើបបង្កភាពភ្លាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ធ្វើកោសលវិច័្ចយតែម្តង។

ក្រោយពីក្រុមគ្រូពេទ្យបានចុះធ្វើកោសល្យវិច័យនិងតេស្តសំណាក់របស់ជនរងគ្រោះបញ្ជាក់ថាជនរងគ្រោះទាំង២នាក់នោះមិនមានការឆ្លងកូវីដ19 នោះក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...