ប្រុសម្នាក់ស្លា..ប់ភ្លាមនៅនឹងកន្លែង រីឯនារីម្នាក់រួមដំណើររងរបួសធ្ងន់ដោយសារតែបើកម៉ូតូបុកជាមួយរថយន្ដនៅភ្លើងស្តុប

0
791

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូដឹកនារីម្នាក់បោះពួយមិនប្រុងប្រយ័ត្នដល់ផ្លូវបែកជា៤ភ្លើងស្តុប មិនបន្ថយល្បឿនជ្រុលទៅបុករថយន្តម៉ាកព្រូសបើកឆ្លងកាត់ បណ្ដាលឱ្យដួលបោកក្បាលស្លា..ប់អ្នកបើកម៉ូតូភ្លាមៗក្នុងថ្លុកឈាមមួយរំពេច រីឯនារីម្នាក់ដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ ហើយរថយន្តនោះព្យាយាមបើករត់ដល់ចំណុចខាងក្រោយវាំងតែក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ជាប់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង០២ និង៤០នាទី រំលងអធ្រាត ថ្ងៃសុក្រទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមហាវិថីព្រះនរោត្តម កែងផ្លូវ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថារថយន្តបង្កម៉ាក ព្រូស ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AG-7411។ អ្នកបើកបរឈ្មោះ តាំង ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វារ ខណជ្រោយចង្វា(ឃាត់ខ្លួន)បើកពីលិចទៅកើតតាមផ្លូវ២១៤ លុះមកដល់ត្រង់ភ្លើងស្តប់កន្លែងកើតហេតុក៏ម៉ូតូម៉ាក ស្កូបភី ពណ៌ស ស្លាកលេខ ភ្នំពេញ 1ID-5312 បើកបរពីជើងទៅត្បូងតាមផ្លូវព្រះនរោត្តមបើកបរដោយឈ្មោះ ប៉ែន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានស្លាប់នៅកន្លែងកើតហេតុនិងនារីម្នាក់ទៀតដែលធ្វើដំណើរជាមួយរងតបួសធ្ងន់មិនស្គាល់អត្តសញ្ញាណត្រូវឡានពេទ្យឯកជន(សុង កាណ៍)មកដឹកយកទៅសង្រ្គោះ។

បច្ចុប្បន្នសពបានប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យនៅវត្តសំបួរមាស។ ចំណែកម៉ូតូនិងរថយន្តត្រូវបានកម្លាំងជំនាញចរាចរកផ្លូវគោករាជធានីចុះមកវាស់វែងយកទៅរក្សាទុក៕

Facebook Comments
Loading...