បុរសម្នាក់បាត់ប្រពន្ធជាង២ខែ ដោយរងចាំពីមួយថ្ងៃ ទៅមួយថ្ងៃ ចាំបាត់ៗមិនឃើញវិលវិញ ក៍ដាច់ចិត្តពរកូនស្រីកាន់រូបថតមួយសន្លឹកដើរស្វែងរកប្រពន្ធនៅភ្នំពេញទាំងទឹកភ្នែក

0
926

ភ្នំពេញ ៖ បុរសម្នាក់ពរកូនស្រីម្នាក់នៅនឹងដៃ កាន់រូបថតមួយសន្លឹកដើរស្វែងរកប្រពន្ធរបស់ខ្លួន ក្រោយពីចាកចេញពីផ្ទះអស់រយៈពេលជាង២ខែរួចមក តាមស្វែងរកសឹងគ្រប់ខេត្តទៅហើយ លុះមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មកដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បុរសគួរឲ្យអាណិតខាងលើរូបនេះមានឈ្មោះ សាន់ សារិន ហៅ វី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករជៀរជ័រ រស់នៅគីឡូ៩៣ ឃុំ២ធ្នូរ ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកប្រពន្ធឈ្មោះ មឿន ណាមី ហៅង៉ោល អាយុ៣៣ឆ្នាំ។

តាមបុរសជាប្តីបានឲ្យដឹងថា ក្រោយរៀបការ គាត់មានកូនស្រី២នាក់ ក្នុងបន្ទុក ប្រកបរបរ ជាកម្មករជៀរជ័រកៅស៊ូ ស្រាប់តែនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ក្រោយពីប្រកែកពាក្យសម្តីនឹងគ្នាមួយប្រ៉ាវរួចមក ស្ត្រីជាប្រពន្ធបានប្រាប់ថា នាងទៅហើយ ទៅរកមុខរបរថ្មី ហើយក៏ឡើងជិះឡានឈ្នួលចាកចេញពីផ្ទះបាត់ ចោលកូនស្រី២នាក់ ចោលប្តី ទុកឲ្យទន្ទឹងរងចាំពីមួយថ្ងៃ ទៅមួយថ្ងៃ ចាំបាត់ៗ មិនឃើញវិលវិញ ធ្វើឱ្យប្តីដើរតាមស្វែងរក អស់រយៈពេលជាង២ខែមកហើយ លុះមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គ្រាន់តែឮគេប្រាប់ថា ប្រពន្ធលួចស្នាក់នៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏សម្រេចចិត្ត បីឱបកូនស្រី ធ្វើដំណើរចាកចេញពីស្រុក ដើម្បីមកទីក្រុងភ្នំពេញ តាមស្វែងដើររកប្រពន្ធ តែខណៈមកដល់ភ្នំពេញនៅតែរកមិនឃើញដដែល ហើយបានត្រឹមពរកូនធ្វើដំណើរមកសាលាសង្កាត់ចោមចៅទី៣ទាំងទឹកភ្នែកសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍៕

Facebook Comments
Loading...