កឋិនសាមគ្គីដង្ហែចូលវត្តសុវណ្ណរាសីរតនារាម ប្រមូលបច្ច័យបានជាង៥ម៉ឺនដុល្លា

0
1191

ភ្នំពេញ ៖ កឋិនសាមគ្គីផ្តើមដោយ ពុទ្ធបរិស័ទមកពីរាជធានីភ្នំពេញ និងចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ដង្ហែចូលវត្តសុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល) ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននេះសរុបទាំងអស់បានចំនួនជាង៥ដុល្លា។

តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅចុងវស្សាន្ដរដូវ រយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ ១រោជ ខែភទ្របុទ្ររហូតដល់ថ្ងៃពេញបូរមីខែកត្តិក ពុទ្ធបរិស័ទតែងប្រារព្ធធ្វើ​បុណ្យកឋិន​ទាន​វេរ ប្រគេនព្រះសង្ឃដែលបានបញ្ចប់ចំណាំព្រះវស្សាជារៀងរាល់ឆ្នាំហើយការធ្វើនេះ បើតាម​ពុទ្ធបញ្ញត្តិក្នុង១ឆ្នាំ វត្តនិមួយៗ ទទួលបានអង្គឋិនតែម្ដងប៉ុណ្ណោះ។ បុណ្យនេះមានក្លឹមសារ​សំ​ខាន់ សំរាប់ពុទ្ធសាសនិកជនជាអ្នកគោរពស្រឡាញ់ ទ្រទ្រង់ព្រះពុទ្ធសាសនា ដោយបាននាំ​មកនូវត្រៃចីវរជាប្រធាន អមដោយបរិក្ខាជាច្រើនទៀត ដែលជាប្រដាប់ ប្រើប្រាស់ក្នុងជីវភាពរ​បស់ព្រះសង្ឃ។

ក្រៅពីអត្ថន័យខាងលើពិធីបុណ្យនេះ ក៏ជាការបង្ហាញនូវទឹកចិត្តជ្រះថ្លា ក្នុងការបំពេញ​កុសល ប្រកបដោយ ជំនឿលើមាគ៌ាព្រះពុទ្ធសាសនា ហើយក៏ជាកាឆ្លុះបញ្ចាំងពី ការរួបរួម​សាមគ្គីគ្នា រវាងអាជ្ញាធរ មន្ដ្រីរាជការ ប្រជាពលរដ្ឋ ដែលមានព្រះសង្ឃផង ក្នុងការជួយទ្រ​ទ្រង់​និងលើកដំកើងដល់វិស័យ ព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាសាសនារបស់រដ្ឋ ឲ្យបានថ្កុំថ្កើងរុងរឿងគ្រប់៥០០០ព្រះវស្សា។

គួរបញ្ជាក់ថា អ្នកផ្តើមបុណ្យក្នុងអង្គកឋិនទានសាមគ្គីនេះរួមមានអ្នកឧកញ្ញាសាត សាវី លោកឧកញ្ញាដួង តិច និងលោកជំទាវសំណាគ្រី លោកជំទាវនូច ស៊ីរដ្ឋា ឯកឧត្តមដួង វិបុល និងលោកជំទាវខៀវ រ៉ាវី លោកស្រីរ័ត្ន ស្រីណា និងស្វាមី ព្រទាំងពុទ្ថបរិស័ទចំណុះជើងវត្តជិតឆ្ងាយជាច្រើនទៀតផងដែរ៕

Facebook Comments
Loading...