មន្ត្រីនគរបាលម្នាក់ត្រូវរថយន្តបែនដឹកខ្សាច់បុកម៉ូតូពីក្រោយ ប៉ើងផ្ទប់នឹងបង្គោលភ្លើង បណ្តាលឲ្យស្លា..ប់ភ្លាមៗនៅកន្លែងកើតហេតុ

0
637

ភ្នំពេញោ ៖ រថយន្តបែនដឹកខ្សាច់បុកម៉ូតូមន្ត្រីនគរបាលម្នាក់ពីក្រោយប៉ើងផ្ទប់នឹងបង្គោលភ្លើងបណ្តាលឲ្យស្លា..ប់ភ្លាមៗនោកន្លែងកើតហឹតុ ដែលហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រចំណុចជិតផ្លូវចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីនគរបាលឋានន្តរស័ក្ដិ អនុសេនីយ៍ឯក នាយរងផ្នែកថែរក្សា អាសយដ្ឋាន ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលជិះម៉ូតូម៉ាកហ្វីណូ ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1S 6793 ចំណែករថយន្តបង្កប្រភេទបែនដឹកខ្សាច់ពាក់ស្លាកលេខត្បូងឃ្មុំ 3A 0858 បើក ដោយបុរសម្នាក់ក្រោយកើរហេតុចុះរត់គេចខ្លួនបាត់ស្រមោល។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបែនដឹកខ្សាច់ពាក់ស្លាកលេខត្បូងឃ្មុំ 3A 0858 បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ ហ្វីណូ ពណ៌ស លាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1S 6793 ជិះដោយមន្ត្រីនគរបាលម្នាក់ ស្របទិសគ្នាពេញទំហឹងប៉ើងផ្ទប់ នឹងបង្គោលភ្លើង បណ្ដាលឲ្យស្លា..ប់ភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្កព្យាយាមបើករត់ប្រមាណជាងមួយរយម៉ែត្របានឈប់រថយន្តរួចរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុរថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុរងចាំដោះស្រាយគ្នានាពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបាន រថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...