សូមអបអរសាទរ ! យុវជនដ៏កម្សត់មានត្រឹមកង់ចាស់មួយគ្រឿង បាយមួយកញ្ចប់ ខំប្រឹងធាក់កង់ហែរក្បួនគណបក្ស ត្រូវបានសប្បុរជនឧបត្ថម្ភម៉ូតូមួយគ្រឿង

0
693

សង្គម សូមចូលរួមត្រេកអរ យុវជនដ៏កម្សត់ដែលមានត្រឹមកង់ចាស់មួយ បាយមួយកញ្ចប់ ខំប្រឹងធាក់កង់ហែរក្បួនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក ហើយរូបភាព ត្រូវបានគេថតចែកចាយពេញបណ្តាញសង្គមហ្វេកបុក រហូតដល់ សម្តេចតេជោ កោតសសើរ នឹងបានចាត់ទុកថា ការចូលរួមរបស់យុវជន រូបនេះ គឺប្រកបដោយឆន្ទៈ និងភាពស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ » ពេលនេះបានទទួល ការឧបត្ថម្ភម៉ូតូមួយគ្រឿងពីលោក ស្រី ហ៊ុន ចាន់ថុល។

យោងតាមការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមបានឲ្យដឹងថា ដោយឃើញយុវជនរូបនោះ មានឆន្ទះ ក្នុងការគាំទ្រ គណបក្សប្រជាជនកម្ពុជា ទោះបីជាមិនមានមធ្យោបាយទំនើបដូចគេមានត្រឹមកង់កញ្ចាស់មួយគ្រឿងជិះ ហែរ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លោកស្រី ហ៊ុន ចាន់ថុល កូនស្រីឯកឧត្តម ហ៊ុន សាន ត្រូវជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានឧបត្ថម្ភម៉ូតូមួយគ្រឿងម៉ាក Scopy និងថវិកាចំនួន ២០០ដុល្លារ ដល់យុវជនម្នាក់ដែលជិះកង់ចូលរួមដង្ហែក្បួនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។តាមរយះក្រុមកាងាររបស់លោកស្រី។

យុវជនរូបនេះ មានឈ្មោះ វឿន តុលា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។ យុរជនរូបនេះមានបងប្អូន ១០នាក់ ឪពុកបានទទួលមរណភាព ចំណែកម្តាយ ដើរស៊ីឈ្នួលលាងចាន និងបោកគក់ខោអាវឲ្យគេ។

សូមរំលឹកថា យុវជនម្នាក់ ដែលជិះកង់ចាស់ចូលរួមដង្ហែក្បូនគណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានគេ ថត បង្ហោះតៗគ្នា ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហោះរូបថតយុវជនដែលជិះកង់ចាស់ ចូលរួមក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ដោយភ្ជាប់ជាមួយពាក្យបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត៣សន្លឹក ជាមួយនឹងអត្ថន័យយ៉ាងដូច្នេះថា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថា គណបក្សប្រជាជនជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរ ដែលកូនត្រូវចូលរួមការពារ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ»។សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធ​នាការឃោសនាបោះឆ្នោតនេះ យ៉ាងច្រើនកុះករ បង្ហាញឲ្យពីសាមគ្គីភាព យ៉ាងរឹងមាំ៕សហការី

Facebook Comments
Loading...