ភ្នំពេញ ៖ តារាកំប្លែងនាយក្តិប ដែល កំពុងតែមានជំងឺដេកដួលនៅលើកន្ទេល ថ្មីៗនេះបានសម្រេចចិត្តប្រកាសលក់ផ្ទះបន្ទាន់ដើម្បីយកប្រាក់សងបំណុលគេក្នុងពេលដែលជំងឺរបស់នាយបន្តយាយីអស់រយ:ពេលជាច្រើនឆ្នាំកន្លងទៅ។ នេះបើយោងតាមលោក អឹម ជីវ៉ាបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមfacebook។
បើយោងតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា គ្រាដែលបាននាំយកថវិកាចំនួន២លានរៀលរបស់សប្បុរសជនទៅឧបត្ថម្ភដល់នាយ ក្តិប ដែលកំពុងមានជំងឺស្លាប់មួយចំហៀងខ្លួននោះ លោកក៏បានបង្ហាញពីទិដ្ឋភាពដោយក្តីអាណិតអាសូរដល់នាយ ក្តិប ដែលកំពុងជួបការខ្វះខាតផងដែរ។លោក អ៊ឹម ជីវ៉ា សុំសំណូមពរដល់ពុកម៉ែបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយមកសងបំណុលគេ បើមិនអ៊ីចឹងទេគេមករឹបអូសផ្ទះលក់ឡៃឡុងហើយ។ បើបងប្អូនចង់ទិញផ្ទះនាយ ក្តិប គឺនៅខាងជើងវត្តខ្ទខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
តារាកំប្លែងនាយ ក្តិប បានបាត់បង់សមត្ថភាពសម្តែង និងបញ្ចប់អាជីពជាតារាកំប្លែងទាំងស្រុង បន្ទាប់ពីមានជំងឺប្រចាំកាយស្លាប់មួយចំហៀងបណ្តាលមកពីជំងឺលើសឈាម ព្រមទាំងជំងឺទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃ ឈាមខួរក្បាលនិងខ្វះឈាមក្នុងបេះដូងជាដើម៕ ដំណឹងនៃការប្រកាសដាក់លក់ផ្ទះរបស់តារាកំប្លែងជើងចាស់នាយ ក្តិប យ៉ាងប្រញ៉ាប់បែបនេះ ស្របពេលដែលលោកនិងក្រុមគ្រួសារជួបការលំបាក ហើយខ្វះខាតប្រាក់ដើម្បីដោះបំណុលគេក្នុងទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ។ ម្យ៉ាងទៀតបើនាយមិនលក់ផ្ទះនេះទេ អាចធានានឹងរឹបអូសលក់ផ្ទះឡៃឡុងជាមិនខាន៕