អតីតកីឡាករ ជៀស ស្រួច បង្ហាញខ្លួនជាមួយមុខរបរថ្មីក្រោយធ្លាក់ខ្លួនដុនដាបធ្វើកម្មករសំណង

0
1154

ភ្នំពេញ ៖ អតីតកីឡាករប្រដាល់ល្បីឈ្មោះលំដាប់ប្រ ទេសលោក ជៀស ស្រួច បន្ទាប់ពីបាត់មុខមួយរយ:ធំលើវិស័យកីឡាប្រដាល់មួយលើកជា២លើកមក កាលពីថ្មីៗកន្លងទៅក៏ស្រាប់លេចដំណឹងថាលោកបានធ្លាក់ខ្លួនទៅធ្វើកម្មករសំណង់លំបាកបំផុតខណ:រកតែកន្លែងស្នាក់នៅសឹងតែគ្មាន។

តាមរយ:ដំណឹងនេះកាលនោះបានធ្វើឲ្យអ្នកគាំទ្រនិងស្នេហាវិស័យកីឡាប្រដាល់មានការអាណិតអា សូរខ្លាំង។ ប៉ុន្តែមុននេះក៏មានប្រភពពីអ្នកប្រដាល់រួមអាជីពបង្ហើបថាលោកបានចាប់ផ្តើមសាងជីវិតជាថ្មីដោយប្រកបរបរដឹកងៀតក្របីហើយសង្ឃឹមនថា បងប្អូនជួយគាំទ្រដើម្បីឲ្យអតីតកីឡាករដ៍ល្បីល្បាញជៀស ស្រួច តស៊ូងើបឡើងបន្តទៀត។

បើតាមការឲ្យដឹងពីសំណាក់កីឡាករប្រដាល់ វង្ស ណយ បានបញ្ជាក់នៅរសៀលនេះថាថ្ងៃទីមួយដែលបង ជៀស ស្រួច ដឹកងៀតឲ្យគេ។ អរគុណបងប្អូនសំណព្វចិត្តទាំងអស់ដែល គាំទ្រងៀតក្របីខ្ញុំបាទ វង្ស ណយ នឹងជួយផ្ដល់ឱកាសឱ្យបង ជៀស ស្រួច ដើម្បីឲ្យគាត់ងើបឡើងបន្តដំណើរទៅមុខជាមួយនឹងការតស៊ូ ។

កីឡាករ វង្ស ណយ បានបន្ថែមថាអ្នកណាក៏ធ្លាប់ ខុសដែរតែសំខាន់គឺចេះកែអរគុណបងប្អូនទាំងគ្នាសម្រាប់ការអត់ទោសនិងផ្ដល់កាសឱ្យបង ជៀស ស្រួច បានកសាងជីវិតសារជាថ្មី។ ជាមួយគ្នានេះគេក៏សង្កេតឃើញមហាជនជាច្រើនបង្ហាញការគាំទ្រនិងលើកទឹកចិត្តដល់លោក ជៀស ស្រួច ផងដែរ៕

Facebook Comments
Loading...