ប្រុងប្រយ័ត្នឲ្យបានខ្ពស់! អ្នកនេសាទម្នាក់បាត់ខ្លួននិងម្នាក់ទៀតត្រូវបានរកឃើញដោយសារលិចទូកនេសាទ១គ្រឿង

0
677

ព្រះសីហនុ ៖ ឪពុកកូន២នាក់ចេញទូកមួយគ្រឿងទៅនេសាទ ត្រូវទូកលិចបណ្តាលឲ្យបាត់កូនវេលាម៉ោង១៤:០០នាទី នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចចុងអូរ ប្រមាណ១០០ម៉ែត្រពីដីគោក ក្នុងក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅលើទូកនេសាទមានមនុស្សចំនួន២នាក់ ទី១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ និងទី២-ឈ្មោះ ស៊ន មករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ)។ ជនរងគ្រោះទាំងពីរជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះរួមនិងពលរដ្ឋកំពុងតែស្វះស្វែងរកជនរងគ្រោះបន្តទៀត៕

Facebook Comments
Loading...