ក្មេងប្រុសម្នាក់បានស្លា..ប់បន្ទាប់ពីមីងរបស់ខ្លួនជិះម៉ូតូ ទៅបុកសត្វគោដែលកំពង់តែដើរលើផ្លូវ

0
240

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានស្លា..ប់បន្ទាប់ពីមីងរបស់ខ្លួនជិះម៉ូតូ ទៅបុកសត្វគោដែលកំពង់តែដើរលើផ្លូវ កាលពីវេលាម៉ោង១៨ និង៥០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចមុខផ្ទះ វណ្ណ ឡាយ លើផ្លូវបេតុង ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះកើតឡើងរវាងម៉ូតូម៉ាក ZOOMER X ពណ៌សលាយក្រហម ពាក់ស្លាកលេខកំពង់ស្ពឺ1M.1301 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានជ្រុលទៅសត្វគោមួយក្បាល ញី មានសម្បុរ ស ដែលដើរបញ្រ្ចាស់ទិសបណ្តាលឲ្យស្លាប់ក្មេងរងគ្រោះតែម្តង។

ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកបើកបរឈ្មោះ ឆន រក្សា ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មិនពាក់មួកសុវត្តិភាព (រងរបួសធ្ងន់ ) និងអ្នករួមដំណើរឈ្មោះ វីរៈ សម្បត្តិ ភេទប្រុស អាយុ ០៣ឆ្នាំ ស្នាក់នៅភូមិឃុំដូចអ្នកបើកបរខាងលើ មិនពាក់មួកសុវត្តិភាព ស្លា..ប់នៅកន្លែងកើតហេតុ (មីង និងក្មួយប្រុស) លុះមកដល់កន្លែងកើតហេតុបានបុក សត្វគោមួយក្បាល ញី មានសម្បុរ ស ដែលដើរបញ្រ្ចាស់ទិស (មិនទាន់រកម្ចាស់គោឃើញទេ) ។

ក្នុងករណីនេះបណ្តាលអោយ មនុស្សស្លា..ប់ ០១នាក់ រងរបួសធ្ងន់០១នាក់ និងខូចខាតម៉ូតូស្រាល០១គ្រឿង កម្លាំងយើងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីបន្តនីតិវិធី ចំណែកសពត្រូវបានប្រគលឲ្យងោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...