ក្នុងពេល១យប់យោធាថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន២៤នាក់ជាបន្តបន្ទាប់នៅខេត្តស្រះកែវ

0
709

ប៉ោយប៉ែត ៖ សេចក្ដីរាយការពីអ្នកសារព័ត៏មានថៃឲ្យដឹងថា រយៈពេល២ថ្ងៃយោធាថៃឃាត់ខ្លួនពលករខ្មែរឆ្លងខុសច្បាប់ក្នុងខេត្តស្រះកែវ បានចំនួន២៤នាក់ ពួកគេធ្វើដំណើរមកពីប្រទេសកម្ពុជា និងដើរតាមច្រករបៀងចូលមកក្នុងប្រទេសថៃ ត្រង់បរិវេណភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដើម្បីទៅធ្វើការសំណង់ និងស៊ីឈ្នួលទូទៅ នៅក្នុងខេត្តឈុនបុរី និងសមុទ្រប្រាកាន។

ក្នុងការឃាត់ខ្លួនពលករខ្មែរឆ្លងខុសច្បាប់ទាំង២៤នេះ មានកាលពីថ្ងៃទី១៥ តុលា ២០២១ កម្លាំងយោធាថៃកងរយទី១២០៥ កំពុងល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនបានប្រទះឃើញរថយន្តធនតូចមួយគ្រឿងគួរឲ្យសង្ស័យ កំពុងបើកតាមផ្លូវក្នុងស្រុកគោកឃ្យូង សំដៅទៅស្រុកអារញ្ញ ខេត្តស្រះកែវ សមត្ថកិច្ចហៅឲ្យឈប់ និងសុំត្រួតពិនិត្យមនុស្ស ក៏ប្រទះឃើញពលករខ្មែប្រុស-ស្រីចំនួន៧នាក់ ក្រោយសួរនាំ និងធ្វើកំណត់ហេតុឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនទៅឲ្យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្ត។

បន្ទាប់មកនៅវេលាម៉ោង១២ និង,៣០នាទីយប់រំលងអាធ្រាតឈានចូលព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ យោធាចំណុះឲ្យកងកម្លាំងការពារព្រំដែនក្នុងស្រុកតាព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយកងរយទី៣ អង្គភាពនគបាលល្បាតព្រំដែនទី១២ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៧នាក់ បន្ថែមទៀតក្នុងនោះប្រុស១០និងស្រី៧នាក់ នៅបរិវេណភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ទើបសមត្ថកិច្ចឃុំខ្លួនយកទៅសួរនាំនៅទីបញ្ជារការកងរយទី៣។

សូមជំរាបថា ក្រោយពីសមត្ថកិច្ចថៃសួរចម្លើយពលរដ្ឋខ្មឬរទាំងអស់ បានសារភាពថា ពួកគាត់ធ្វើដំណើរមកពីប្រទេសកម្ពុជា និងដើរតាមច្រករបៀងចូលមកក្នុងប្រទេសថៃ ត្រង់បរិវេណភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដើម្បីទៅធ្វើការសំណង់ និងស៊ីឈ្នួលទូទៅ នៅក្នុងខេត្តឈុន បុរី និងសមុទ្រប្រាកានក្រោយសួរចម្លើយ សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរទាំងអស់ទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការបន្ត៕

Facebook Comments
Loading...