Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

សូមចូលរួមត្រេកអរផង ប្អូនប្រុសម្នាក់ដែលរុញរទះលក់ការ៉េម ដួលសន្លប់ ត្រូវបានឯកឧត្តមមួយរូប ប្រកាសស្វែង ទិញម៉ូតូមួយគ្រឿងឲ្យ

ភ្នំពេញ ៖ យុវជនម្នាក់ព្រោះតែដើម្បីជីវភាព ក្រីក្រ បានខិតខំរុញរទះ ដើរការ៉េមកី តាមដងផ្លូវ ក្រោមកំដៅថ្ងៃក្តៅហែង រហូតដល់ ខ្យល់គ ងងឹតមុខដួល សន្លប់បាត់ស្មាតី    ពេលនេះ ឯកឧត្តម ប្រធាន អង្គការមែកឈើ បានប្រកាសស្វែងរក យុវជនរូបនោះ ដើម្បី ជួយទិញម៉ូតូ ឲ្យមួយគ្រឿងដើម្បី កែរច្នៃដាក់រម៉ក ដើម្បីលក់ការ៉េមរបស់ គាត់ទៅថ្ងៃមុខទៀត។ សូមរំលឹកថា...

កម្ពុជា-ចិន គ្រោងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

កម្ពុជា-ចិន គ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បីឱ្យគម្រោងមួយនេះឱ្យលេចរូបរាងឡើងឆាប់រហ័ស សំដៅប្រែក្លាយសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ កាន់តែប្រសើរឡើង។ គម្រោងនេះ ត្រូវបានសម្រេចឡើងតាមរយៈកិច្ចពិភាក្សាការងាររួមគ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ព្រមទាំងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានោះ ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប លោកថា...

សមយុទ្ធនាគមាស២០២៣ កម្ពុជា-ចិន ចាប់ផ្តើមដោយភាគីទាំងពីររំពឹងថាសមយុទ្ធនេះជួយពង្រឹងចំណងមិត្តភាពយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយបន្ថែម

សមយុទ្ធនាគមាសរវាងកម្ពុជានិងចិន ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដោយភាគីទាំងពីររំពឹងថាសមយុទ្ធនេះនឹងក្លាយជាផ្នែកមួយគាំទ្រដល់ទំនាក់ទំនងទ្វេភាគីក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បន្ទាប់ភាគីទាំងពីរបង្កើនកម្រិតមិត្តភាពដល់មិត្តត្បូងពេជ្យនៅដើមឆ្នាំនេះ។ សមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥មកហើយ ដែលឆ្នាំធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ លោកហ៊ុន...

ស្រីស្អាតម្នាក់ម្លាយរឿងប្តីរូបសង្ហាមានតួនាទីជាប៉ូលីសម្នាក់នៅក្រសួងមហាផ្ទៃ វាយធ្វើបាបប្រពន្ធស្ទើររាល់ថ្ងៃដូចសព្វធាតុ

ភ្នំពេញ ៖ ស្រីស្អាតម្នាក់មានឈ្មោះថា “ញឹម សុខឡេង” (Nhoem Sokleng) បានទម្លាយរឿងរ៉ាវប្តីរូបសង្ហារបស់ខ្លួនដែលមានតួនាទីជាប៉ូលីសម្នាក់នៅក្រសួងមហាផ្ទៃ ដោយវាយធ្វើបាបប្រពន្ធស្ទើររាល់ថ្ងៃដូចសព្វធាតុ មើលខ្លួនប្រាណនាងឡើង សុទ្ធតែរបួសជាំពេញខ្លួន ដូចមែនមនុស្សឡើយ។ ជាពិសេសនោះ ប្តីរបស់នាងបានទាញកាំភ្លើងភ្ជង់ក្បាលប្រពន្ធទៀត នៅពេលឈ្លោះគ្នាយ៉ាងខ្លាំង ហើយ នារីរងគ្រោះរូបនេះទម្លាយភស្តុតាងជាច្រើននិងសុំជួយនាងផង ដើម្បីស្វែងរកយុត្តិធម៌។ លើហ្វេសប៊ុករបស់នាង បានសរសេរថា “អនុសេនីយ៍ទោមន្រ្តីនៃក្រសួងមហាផ្ទៃ ប្រើអំពើហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រើរពាក្យសម្តីដៀលជេម្រាយ ប្រមាថ ដៀលពូជ...

រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋដែលមានក្បាលដី ជាប់ទៅនិងអនុក្រឹត្យលេខ២៣៧ ក្នុងបឹងតាមោគ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន ដែលត្រូវដោះស្រាយគោលនយោបាយដោយមិនមានការបង្ខិតបង្ខំ ជាមួយប្រជាពលរដ្ឋដែលមានក្បាលដី អាស្រាយផលពីដើមមក និងប្រជាពលរដ្ឋដែលទិញតពីរ បីម្ចាស់មក ដែលជាប់ទៅនិងអនុក្រឹត្យលេខ២៣៧ នៃបឹងតាមោគក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះលោកឆើម សេរីវឌ្ឍន៍ អភិបាលរងខណ្ឌព្រែកព្នៅបានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនាពេលនេះ អាជ្ញាធរជាអ្នកបម្រើប្រជាពលរដ្ឋ ហើយនៅជាអាជ្ញាកណ្តាល ដូចនេះអាជ្ញាធរគ្រាន់តែបង្ហាញផ្លូវឲ្យភាគីទាំងសងខាងមកពិភាក្សា និងរកដំណោះស្រាយដោយមិនមានការបង្ខិតបង្ខំ...