ស្រាវូដកា( Vodka)ដ៏ថ្លៃបំផុតក្នុងលោក

0
25200

មន្ត្រីប៉ូលីសនៃប្រទេសដាណឺម៉ាកបាននិយាយថា ស្រាវូដកាមួយដបដែលមានស្រាពេញនៅក្នុងនោះ ហើយដែលគេគឹតថាវាជាស្រាដែលមានតម្លៃថ្លៃបំផុតនៅក្នុងលោកយើងនេះត្រូវបានចោរលួចពីក្នុងបារមួយនៅក្នុងទីក្រុងកូប៉ិនហាក។ អ្នកដឹងទេថាតើវាមានតម្លៃប៉ុន្មាន?

image

ប៉ូលីសបាននិយាយថា វាមានតម្លៃ ១៣.០០០ដុល្លារ ប៉ុន្តែពេលនេះប៉ូលីសបានរកឃើញវាមកវិញហើយ។ ដបស្រានេះធ្វើអំពីមាសនិងប្រាក់ និងមានគម្របដាំពេជ្រ។សំណាងដែរពេលប៉ូលីសរកឃើញដបនេះអត់មានស្នាមប្រេះឬបាក់បែកត្រង់ណាឡើយ។

លោកRiad Toobaអ្នកនាំពាក្យប៉ូលីសក្នុងទីក្រុងកូប៉ិនហាកបាននិយាយថា៖ ខ្ញុំមិនដឹងថា វាមានអ្វីកើតឡើងចំពោះដបស្រានេះទេ ប៉ុន្តែទោះយ៉ាងណាស្រានៅពេញដបទាំងអស់។ចំណែកលោកBrian Ingbergដែលជាម្ចាស់ហាងស្រា Café 33 Barហើយដែលជាម្ចាស់ស្រានេះផ្ទាល់បាននិយាយថា ស្រាមួយដបនេះនៅតែមមានតម្លៃដដែលទេ៕

image

Facebook Comments
Loading...