បុរសម្នាក់លេបViagra លើសកម្រឹត ស្រាតខោរត់ពេញព្រលានយន្តហោះ

0
19495

អ្នកទេសចរណ៍ជនជាតិអាមេរិកាំងម្នាក់ បានបង្ករឲ្យមានភាពជ្រួលច្របល់យ៉ាងខ្លាំងនៅឯព្រលានយន្ត ហោះអន្តរជាតិភូកេតនៃប្រទេសថៃកាលពីពេលកន្លងទៅនេះ។

image

បុរសនេះឈ្មោះSteve Choត្រុវបានគេរាយការណ៍មកថា គាត់មានអារម្មណ៍រវើរវាយយ៉ាងខ្លាំង ដោះខោអាវចេញអស់ពីខ្លួន ដើរស្រាតននលគ កនៅក្នុងព្រលានយន្តហោះ ត្រងច្រកចេញដំណើរ។ គាត់បានចាប់គ្រវាត់ចោលរបស់របរនៅក្នុងហាងទំនិញ និងអីវ៉ាន់អ្នកដំណើរព្រមទាំងស្រែកអាក្រោសលែងដឹងទឹសតំបន់អ្វីទាំងអស់។ ទាំងបុគ្គលិកព្រលានទាំងអ្នកដំណើរមានការភ័យខ្លាចយ៉ាងខ្លាំង។ បុរសវ័យ២៧ឆ្នាំរូបនេះត្រូវបានសន្តិសុខព្រលានយន្ត ហោះចាប់ក្រៀកជាប់ហើយបញ្ជូនទៅឲ្យប៉ូលីសទេសចរណ៍ដើម្បីសួរចម្លើយ។

ក្រោយពីស្វាងថ្នាំបន្តិចគាត់និយាយប្រាប់ប៉ូលីសថា គាត់បានប្រើថ្នាំViagraលើសកម្រិត ។គាត់បានសុំទោសចំពោះកំហុសគ្រប់យ៉ាងដែលគាត់បានប្រព្រឹត្ត និងបានសន្យាចេញសងអីវ៉ាន់ព្រមទាំងរបស់របរដែលគាត់បានបំផ្លាញ។ក្រោយមកប៉ូលីសក៏បានដោះលែងគាត់វិញ៕

 

image

image

Facebook Comments
Loading...