ល្បែងប្រថុយជីវិតដ៏គ្រោះថ្នាក់បំផុត…ពិតជាអស្ចារ្យមែន

0
5899

តាមកាសែតChina Dailyបានផ្សាយឲ្យដឹងថា យុវជនម្នាក់ឈ្មោះមូសេ ឡាបូអាយុ២៤ឆ្នាំបានចាប់កំ ណើត និងរីកធំធាត់ឡើងនៅតំបន់ជើងភ្នំដ៏ខ្ពស់ៗនៅក្នុងខេត្តស៊ីឈួនប្រទេសចិន។

image

អ្នកភូមិនេះរស់នៅតាមចំណោតច្រាំងថ្ម ដែលសូម្បីតែការធ្វើដំណើរធម្មតាក៏ត្រូវប្រថុយប្រថានប្តូរជីវិតដែរ ប៉ុន្តែដល់យូរៗ ទៅវាក្លាយទៅជាទម្លាប់។ ដូចជាយុវជនមូសេ ឡាបូនេះជាដើម។ គាត់បានដើរលើចម្រឹងដែកដែលគេក សាងលើភ្នំដោយមិនមានកាន់អ្វីទាំងអស់យ៉ាងក្លាហាន ហើយខ្សែភាពយន្តឯកសារដែលថតពីខ្សែជីវិតរបស់គាត់និងភាពក្លាហានរបស់គាត់បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពីជើងភ្នំរហូតមកដល់ចំណុចកំពូលភ្នំដែលគាត់ដើរនេះមានកំពស់៤០០ម៉ែត្រ។

image

មូសេឡាបូនិយាយថា៖ វាគ្មានអ្វីគួរឲ្យខ្លាចទេព្រោះ រូបគាត់ក៏ដូចជាក្មេងៗនៅភូមិនេះធ្លាប់ស្គាល់តែជីវិតបែបនេះតាំងពីចាប់កំណើតមកម្ល៉េះ។ដូច្នេះវាជារឿង ធម្មតាទៅហើយ។យើងត្រូវធ្វើដំណើរតោងជណ្តើរឡើងពីជើងភ្នំដល់ចង្កេះភ្នំឬកំពូលភ្នំដើម្បីទៅសាលាឬទៅធ្វើចំការ។អ្វីៗនៅទីនេះគឺវាស៊ាំអស់ទៅហើយ៕

image

image

image

image

Facebook Comments
Loading...