Block title

រ៉ុក្កែតមួយគ្រាប់ត្រូវបានគេបាញ់ទំលាក់ក្បែរព្រលានយន្ដហោះក្នុងទីក្រុងបាដាដ ស្ថិតនៅមិនឆ្ងាយពីមូលដ្ឋានទ័ពអាមេរិក

បរទេស ៖ តាមការចេញផ្សាយសារព័ត៌មាន Fox News នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០គ្រាប់រ៉ុក្កែតប្រភេទ Katyusha ត្រូវបានគេបាញ់ទំលាក់ក្បែរអាកាសយានដ្ឋានអន្តរជាតិក្រុង Baghdad កាលពីយប់ថ្ងៃអាទិត្យ ដែលស្ថិតនៅជិតកន្លែងទាហាននិងអ្នកការទូតអាមេរិកកំពុងឈរជើង នេះបើយោងតាមមន្រ្តីសហរដ្ឋអាមេរិក។ ក្រុមមន្រ្តីបានប្រាប់ Fox News ដោយចោទប្រកាន់ថាបញ្ហាដែលបង្ករឡើងនេះកើតចេញពីក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ តែវាមិនបានធ្វើអោយនរណាម្នាក់រងរបួស ឬត្រូវបានសម្លាប់និងការខូចខាតធ្ងនធ្ងរទេ។ វាត្រូវបានគេសម្គាល់ឃើញថាជាការវាយប្រហាររ៉ុក្កែតលើកទី ៧ លើអាកាសយានដ្ឋានក្នុងរយៈពេលមិនដល់មួយខែផង។ ការវាយប្រហារកាន់តែខ្លាំងឡើងប្រឆាំងនឹងសហរដ្ឋអាមេរិកនិងកងកម្លាំងចម្រុះបានជំរុញឱ្យយោធាអាមេរិកថ្មីៗនេះដាក់ពង្រាយរ៉ុក្កែត...

ប្រទេសអ៊ីតាលី អនុញ្ញាតអោយនាវាដឹកជនចំណាកស្រុកចំនួន១៨០នាក់ ចុះចតក្នុងប្រទេសខ្លួន

បរទេស ៖ តាមការចេញផ្សាយសារព័ត៌មាន BBC ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ប្រទេសអ៊ីតាលីបានផ្តល់ការអនុញ្ញាតឱ្យជនចំណាកស្រុកចំនួន ១៨០ នាក់ដែលត្រូវបានជួយសង្គ្រោះពីសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅលើនាវាគ្រប់គ្រងដោយក្រុមសប្បុរសធម៌ចុះចតលើកំពង់ផែរបស់ខ្លួន។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីនាវាបានពនាចរណ៍នៅលើសមុទ្យអស់រយៈពេលជាងមួយសប្តាហ៍។ ស្របពេលមានការប្រកាសពីភាពអាសន្នកាលពីថ្ងៃសុក្រដោយលើកឡើងពីការភ័យខ្លាចចំពោះសុវត្ថិភាពទាំងជនចំណាកស្រុក និងនាវិកដែលស្ថិតនៅលើនាវានោះ។ ជនចំណាកស្រុកទាំងនេះត្រូវបានបញ្ជូនទៅកាន់នាវារដ្ឋាភិបាលមួយនៅក្រុង vessel នៅថ្ងៃចន្ទហើយនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ខណៈពេលគ្រូពេទ្យកំពុងធ្វើតាមដានសុខភាពរបស់ពួកគេ ហើយលទ្ធផលត្រូវបានគេរំពឹងទុកថានិងបង្ហាញនូវថ្ងៃច័ន្ទនេះ។ ជនចំណាកស្រុកទាំងនេះភាគច្រើនមកពីប្រទេសរួមមាន ប៉ាគីស្ថាន អេរីទ្រា និងនីហ្សេរីយ៉ា។ ពួកគេបានភៀសខ្លួនចេញពីឆ្នេរប្រទេសលីប៊ីនៅពេលដែលពួកគេត្រូវបានជួយសង្គ្រោះជាបួនក្រុមដាច់ដោយឡែកពីគ្នានៅថ្ងៃទី...

ប្រធាន​ក្លឹប FC Barcelona ​មិន​ពេញ​ចិត្ត​សម្រាប់​ការ​កាត់​ក្ដី​របស់ VAR ខណៈពេលជំងឺកូវិដ១៩នេះ

កីឡាបរទេស ៖ លោក Josep Maria Bartomeu ​ប្រធាន​ក្លឹប FC Barcelona ​មិន​ពេញ​ចិត្ត​សម្រាប់​ការ​កាត់​ក្ដី​របស់ VAR ​ប៉ុន្មាន​ប្រកួត​នេះ​ទេ ​ដោយ​លោក​អះអាង​ថា​ដូចជា​លំអៀង​ទៅ​ក្រុម​តែ​មួយ​។​ VAR ​បាន​ជួយ​ក្រុម Real Madrid ​ទទួល​បាន​បាល់​ប៉េណាល់ទី​១១​ម៉ែត្រ​កាល​ពី​ប្រកួត​ទល់​ក្រុម Getafe ​កន្លង​ទៅ ​ហើយ​កាល​ពី​យប់មិញ​នេះ​ទៀត ពួកគេ​ក៏​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់​ទៀត​ដែរ ​ក្រោយ​ពី​អាជ្ញាកណ្ដាល​ពិនិត្យ VAR ​ទៅ។...

បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាចុះដោះត្រីជាប់មងក្នុងស្រះតែត្រូវលង់ទឹកស្លាប់

បន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាចុះដោះត្រីជាប់មងក្នុងស្រះស្រាប់តែលង់ទឹកស្លាប់ ត្រូវាបប្រជាពលរដ្ឋបានប្រទះឃើញសពស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ចំងាយពីផ្ទះជនរងគ្រោះប្រហែល២៥០ម៉ែត្រ ស្រះនៅខាងជើងឈៀងខាងកើតផ្ទះ ក្នុងនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថាជនរងគ្រោះឈ្មោះជុំ សុផល ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ចិប ប៉េះ...

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចែកអំណោយថ្នាំពេទ្យ និងពិនិត្យជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋភូមិចំបក់ធំ និងភូមិតាស្គ

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចែកអំណោយថ្នាំពេទ្យ និងពិនិត្យជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទីស្នាក់ការភូមិចំបក់ធំ និងភូមិតាស្គរ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៍ខ្ពង់ខ្ពស់លោកឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែក នាថ្ងៃទី០៥...