ប្រកាសមិនដល់មួយថ្ងៃផង​ Ronaldo កើប​ផល​ចំណេញ​ធំៗ២ ឲ្យMan Utd បាត់ទៅហើយ

14
265

កីឡាបរទេស ៖ ពិតជាមានឥទ្ធិពលខ្លាំងណាស់កីឡាករ Cristiano Ronaldo ពិត​ជា​មិន​សរសើរ​មិន​បាន ដោយ​ទើប​តែ​ត្រូវ​បាន​ក្លឹប Man Utd ប្រកាស​អំពី​វត្តមាន​វិល​ត្រលប់​ថ្មីថ្មោងមិនដល់១ថ្ងៃផង ក៏​នាំ​ឲ្យ​ក្លឹប​ចំណេញ​លើ​រឿង​ធំ ២ បាត់​ទៅ​ហើយ។

​រឿងដែលនាំ​ឲ្យ​ក្លឹប​ចំណេញ​លើ​រឿង​ធំ២នេះ ទី ១) គឺ​ចំនួន​ Follower លើ Instagram របស់​ក្លឹប​ Man Utd បាន​កើន​ឡើង​ពី ៤៣,១ លាន​មក​ដល់ ៤៥ លាន​ហើយ​ត្រឹម​តែ​ក្រោយ​រយៈ​ពេល​មិន​ដល់​មួយ​ថ្ងៃ​ស្រួលបួល​ផង​នោះ ពោល​ជា​តួ​លេខ​កើន​ឡើង​ជិត២លាន​ Follower ឯ​ណោះ។ ទី ២) គឺ​ភាគហ៊ុន​របស់​ក្លឹប Man Utd បាន​មាន​ការ​កើន​ឡើង​តម្លៃ​ដល់​ទៅ ៩,៨ ភាគរយ ដែល​តម្លៃ​ហ៊ុន​ចាស់​គឺ ១៧,៣៨ ដុល្លារ តែ​ក្រោយ Ronaldo មក​ដល់​ឡើង​ដល់ ១៩,០៩ ដុល្លារ ជា​រួម​តម្លៃ​ផ្សារ​ហ៊ុន​របស់​ក្លឹប​កើន​ឡើង ២៩៣ លាន​ដុល្លារ​ត្រឹម​មួយ​ពព្រិច​ភ្នែក។បញ្ជាក់​ថា តាម​ដំណឹង​ក្លឹប Man Utd ទំនង​ជា​ចាយ​លុយ ១២,៨ លាន​ផោន បូក​នឹង​កិច្ច​ព្រមព្រៀង​ផ្សេងៗ​ជិត ៧ លាន​ផោន​ទៀត សម្រាប់​នាំ​យក Ronaldo ចេញ​ពី Juventus។ ចំពោះ​សុពលភាព​កុងត្រា​របស់​កីឡាករ​ព័រទុយហ្គាល់ លឺ​ថា​មាន​រយៈ​ពេល ២ ឆ្នាំ ពោល​នឹង​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣៕

Facebook Comments
Loading...

14 COMMENTS

  1. Temp EMail

    […]although web sites we backlink to beneath are considerably not connected to ours, we really feel they may be really really worth a go by means of, so have a look[…]

  2. Temp EMail

    […]Wonderful story, reckoned we could combine a handful of unrelated information, nonetheless truly worth taking a appear, whoa did a single understand about Mid East has got a lot more problerms at the same time […]

Comments are closed.