កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន រំភើបខ្លាំងពេលទទួលបានពានរង្វាន់ «Hall of fame»

0
72

ភ្នំពេញ ៖ ក្រោយពី ពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានខិតខំប្រឹងប្រែង និងរក្សាបាននាពេលកន្លងមក ដោយកាលពីពេលថ្មីៗនេះក្នុងវិធី Freshie Cambodia វគ្គផ្ដាច់ព្រ័ត្រជំនាន់ទី២០ កញ្ញាបានទទួលពានរង្វាន់ «Hall of fame» ធ្វើឲ្យនាងរំភើប និងមានមោទនភាពយ៉ាងខ្លាំងដែលវាសមនឹងកិត្តិយស និងការខិតខំរបស់នាង ហើយពានរង្វាន់នេះគឺជាការឲ្យតម្លៃលើភាពតស៊ូ ភាពជាគំរូ និងកេរ្តិ៍ឈ្មោះ ល្បីល្បាញដែលរក្សាបានភាពស្អាតស្អំ ពិសេសគឺការថែរក្សាសម្រស់ឲ្យនៅក្មេងវ័យដដែល និងពុំដែលជួបប្រទះនូវរឿងរ៉ាវអាស្រូវណាមួយក្នុងជីវិតសិល្បៈ។

បន្ទាប់ពីទទួលបានពានរង្វាន់ តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញចំណាប់អារម្មណ៍ដ៏រំភើបរបស់នាងថា «អារម្មណ៍មួយដែលរំភើប និងធ្វើឲ្យនឹកឃើញអតីតកាល មកដល់ពេលនេះ បើនិយាយពីបទពិសោធន៍ គឺច្រើនគួរសម។ ពានរង្វាន់ Hall of fame មួយនេះ គឺបានពីការគាំទ្ររបស់ Fan គ្រប់រូបដែលស្រឡាញ់ និងចូលចិត្តនាងខ្ញុំ! អរគុណដែលបានផ្តល់ក្តីស្រឡាញ់មួយនេះ នាងខ្ញុំនឹងចងចាំទុកជារៀងរហូត! អរគុណ Freshie Cambodia ដែលបានផ្តល់កិត្តិយស ក្នុងកម្មវិធីនេះសារជាថ្មី Love you so much all my fan»។

សូមជម្រាបថា តារាសម្ដែង និងជាពិធីការិនីប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ទោះបីមានវ័យច្រើនឆ្នាំហើយក្ដី ប៉ុន្តែនាងហាក់មិនទាន់មានបុរសណាម្នាក់នៅក្នុងបេះដូង ឬមានអ្នកនេះអ្នកនោះទាក់ទងរូបនាង នាំឲ្យមានឈ្មោះអាស្រូវនោះឡើយ។ កញ្ញាត្រូវបានទស្សនិកជន មើលឃើញថា ជាតារាម្នាក់មានចរិតស្រគត់ស្រគំ ថ្លៃថ្នូរ រួសរាយ និងម៉ឺងម៉ាត់លើការងារ ហើយមិនងាយនឹងពើបប្រទះ នឹងរឿងអាស្រូវស្នេហាណាស់៕

Facebook Comments
Loading...