ស្រ្តីខ្មែរចាញ់បោកអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្លូវភេទចំនួនជាង២៣០នាក់ ដែលសមត្ថកិច្ចជួយសង្គ្រោះនា៦ខែដើមឆ្នាំនេះ

0
744

ភ្នំពេញ ៖ លោកកុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងប្រាប់ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា រយៈពេល៦ខែដើមឆ្នាំ២០២១នេះ កម្ពុជាបានជួយស្ត្រីរងគ្រោះ ដែលចាញ់បោកអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្លូវភេទ ពីប្រទេសចិនបានចំនួន២៣០នាក់។

តាមការបញ្ជាក់ របស់លោកកុយ គួង នាពេលនេះបានធ្វើឡើងបន្ទាប់ពីស្ថានអគ្គ កុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិនបានសហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះស្ត្រីខ្មែរចំនួន១២នាក់ ដែលបានរងគ្រោះដោយការជួញដូរ ហើយពួកគេ នឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០២ ខែកញ្ញា ខាងមុខតាមជើងយន្តហោះ K6669។

ដោយឡែកទាក់ទងករណីជួញដូរនេះដែរ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹង អំពើជួញដូរមនុស្ស ( គ . ជ . ប . ជ ) ធ្លាប់បាន ប្រាប់អ្នកសារព័ត៌មានថា រយៈពេល៦ខែដើមឆ្នាំ២០២១នេះ កម្ពុជាបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច បានចំនួន១៩៨ ករណី ក្នុងនោះសង្គ្រោះជនរងគ្រោះ បានចំនួន៧២១នាក់ និងឃាត់ខ្លួនជនសង្ស័យ បាន ២៩១នាក់ ហើយការបង្ក្រាបចំនួន១៩៨ករណីនេះ គឺកើនឡើង១៣៥ករណី បើធៀប នឹង រយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានត្រឹមតែ៦៣ ករណីប៉ុណ្ណោះ៕

Facebook Comments
Loading...