កីឡាបរទេស ៖ នៅបញ្ចប់រដូវកាល ២០២០/២១ នេះក្លឹបបាល់ទាត់ Paris Saint-Germain បានដាក់តម្លៃខ្លួនកីឡាករ Kylian Mbappe លក់ប្រមាណ២២៥ លានអឺរ៉ូ តែបើក្លិបាល់ទាត់Real Madrid ចង់បានខ្លាំងនោះអាចចុះបានតែត្រូវថែមកីឡាករ Vinicius Junior + ប្រាក់សុទ្ធ១៦៥ លានអឹរ៉ូ អាចយកកីឡាករ Kylian Mbappe ទៅបានហើយ។
ក្លឹបបារាំង Paris Saint-Germain បានសម្រេចថាបើកភ្លើងខៀវហើយក្នុងការលក់ Kylian Mbappe ហើយក្លឹប Real Madrid ជាទ្រនំដែលមានភាគរយខ្ពស់ជាងគេក្នុងការចរចាយកកីឡាករបារាំង។យ៉ាងណាតម្លៃផ្ទេរគឺជាបញ្ហាដែល Real កំពុងប្រឈមនៅពេលបច្ចុប្បន្ននេះ ព្រោះក្លឹបនៅអេស្ប៉ាញមិនជាធូរធារខ្លាំងដូចបណ្តាក្លឹបមួយចំនួននៅអង់គ្លេសឡើយ។
ក្លឹបPSG ទារ ២២៥ លានអឺរ៉ូចំពោះតម្លៃខ្លួនរបស់ Mbappe ហើយ Real គឺគ្មានលទ្ធភាពនឹងចាយលុយសុទ្ធទាំងដុលនោះឡើយ។ ជាមួយការយោគយល់នេះដែរ លោក Leonardo ជាប្រធានជាន់ខ្ពស់ផ្នែកកីឡា ក៏បានអនុញ្ញាតឲ្យក្លឹបអេស្ប៉ាញមានបូកបញ្ចូលនៅកីឡាករប្រេស៊ីលមួយរូបជាថ្នូរ ដើម្បីសម្រួលដល់ការចំណាយ ហើយនោះគឺជាយុវជន Vinicius Junior។ នេះបើតាមសារព័ត៌មាន ABC បានចុះផ្សាយ។
បែបនេះមានន័យថា Vinicius Junior + ប្រាក់សុទ្ធ ១៦៥ លានអឹរ៉ូ គឺស្មើ Mbappe ម្នាក់។ តាមប្រភពដដែលសង្កត់ធ្ងន់ នោះក៏ដោយសារទំនាក់ទំនងល្អរវាងលោក Florentino Perez និងNasser Al Khelaifi ដែលរក្សាចំណងកាន់ឆ្នាំរួមគ្នាយូរមកហើយ ទើបធ្វើឲ្យការចរចាយក Mbappe សម្រាប់ Real នឹងមានឱកាសច្រើនជាងក្លឹបណាៗទាំងអស់៕