Home ព័ត៌មានក្នុងប្រទេស

ព័ត៌មានក្នុងប្រទេស

Block title

រុស្ស៊ីបានគំរាមវាយប្រហារសងសឹកទៅលើទីតាំង និងឧបករណ៍យោធារបស់អង់គ្លេសនៅលើដីអ៊ុយក្រែន ឬកន្លែងផ្សេងទៀត

បរទេស ៖ ខណ:ចំពេលមានភាពតានតឹងកើនឡើងយ៉ាងខ្លាំងជុំវិញការអត្ថាធិប្បាយរបស់មន្ត្រីជាន់ខ្ពស់លោកខាងលិច អំពីការជាប់ពាក់ព័ន្ធកាន់តែស៊ីជម្រៅនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន កាលពីថ្ងៃចន្ទទី៦ ខែឧសភា រុស្ស៊ីបានគំរាមវាយប្រហារទីតាំងយោធារបស់អង់គ្លេស ហើយប្រកាសធ្វើសមយុទ្ធក្លែងធ្វើការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសមរភូមិ...។ ការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីជាមួយនឹងអាវុធដែលផ្គត់ផ្គង់ដោយចក្រភពអង់គ្លេសអាចនាំមកនូវការវាយប្រហារសងសឹកទៅលើទីតាំង និងឧបករណ៍យោធារបស់អង់គ្លេសនៅលើដីអ៊ុយក្រែន ឬកន្លែងផ្សេងទៀត នេះបើតាមការអះអាងរបស់រដ្ឋធានីមូស្គូក្នុងជំនួបមួយដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសមកសំណេះសំណាលរួចមក។ ការកត់សម្គាល់នេះបានធ្វើឡើងនៅមុនថ្ងៃចូលកាន់តំណែងអាណត្តិទីប្រាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយនៅក្នុងសប្តាហ៍ដែលរដ្ឋធានីម៉ូស្គូនៅថ្ងៃព្រហស្បតិ៍នឹងប្រារព្ធទិវាជ័យជម្នះ ដែលជាថ្ងៃបុណ្យ ដ៏សំខាន់បំផុតរបស់ខ្លួន ដែលជាការកត់សម្គាល់ការបរាជ័យរបស់ខ្លួនលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សមយុទ្ធនេះគឺជាការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងរបស់មន្ត្រីលោកខាងលិចមួយចំនួនទាក់ទងនឹងសហព័ន្ធរុស្ស៊ី។ វាជាលើកទីមួយហើយ ដែលរុស្ស៊ីបានប្រកាសជាសាធារណៈនូវសមយុទ្ធដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ទោះបីជាកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនធ្វើសមយុទ្ធជាទៀងទាត់ក៏ដោយ។ អាវុធនុយក្លេអ៊ែយុទ្ធសាស្ត្ររួមមាន គ្រាប់បែកអាកាស...

គម្រោងព្រែកជីកហ្វូណនតេជោ ពុំមានផលប៉ះពាល់ដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ

ភ្នំពេញ ៖ គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានេះ ទឹកសាបដែលហូរចូលសមុទ្រ មានកម្រិតត្រឹម ០.០៦ ភាគរយប៉ុណ្ណោះ ពុំមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានកម្ពុជា និងប្រទេសជិតខាងនោះទេ ផ្ទុយទៅវិញ គម្រោងព្រែកជីក បានផ្តល់អត្ថប្រ​យោ​ជន៍ដល់សកលលោកទាំងមូល ដោយបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាសដោយសារចម្ងាយ ការធ្វើនាវាចរណ៍ មានរយៈចម្ងាយខ្លីជាងមុន។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបន្តពន្យល់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងជួយកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន,...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ! អ្នកវិនិយោគនៅកម្ពុជា ត្រូវតែមានភាពជោគជ័យ កក់ក្ដៅ ហើយសម្រេចចិត្តបង្កើតនូវការវិនិយោគ និងដំឡើងការវិនិយោគបន្ថែមទៀត

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា (ខេមបូឌា) នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ់អ្នកវិនិយោគ គឺជាកិច្ចការសំខាន់ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺធ្វើឱ្យអ្នកដែលសម្រេចចិត្តមកវិនិយោគហើយនោះ ត្រូវតែមានភាពជោគជ័យ កក់ក្ដៅនៅជាមួយកម្ពុជា ហើយសម្រេចចិត្តបង្កើតនូវការវិនិយោគ និងដំឡើងការវិនិយោគបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំជប៉ុន ជាអាទិ៍ លោកនាយករដ្ឋមន្ត្រីជប៉ុន...

បុរសម្នាក់បើករថយន្តធ្លាក់ប្រឡាយ ពេលអ្នកសារព័ត៌មានទៅផ្សាយ ដាល់មួយដៃកណ្តាលមុខរួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាស្តាមួយគ្រឿង ទិសដៅ ពីកើតមកលិចតាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុច ផ្លូវបំបែកបទចូលផ្សារអង្គ ស្រាប់តែរថយន្តបាន រ៉េ ចង្កូតធ្លាក់ចូលប្រឡាយ ដែលហេតុការណ៍នេះ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមស្រាប់តែមានអ្នកសារព័ត៌មានពីរនាក់បានទៅផ្តិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយស្រាប់តែម្ចាស់រថយន្ត mazda...

តំបន់មួយចំនួនមាន៨ខេត្ត ក្នុងព្រទេសកម្ពុជា មានសញ្ញាគ្រោះរាំងស្ងួត និងទឹកក្រោមដីប្រឈមរីងខះអស់ទឹក

អាកាសធាតុក្តៅហួតហែងមិនត្រឹមតែធ្វើឲ្យទន្លេ ស្ទឹង បឹងបួរ ហួតទឹកប៉ុណ្ណោះទេ តែកំពុងគំរាមគំហែងដល់ទឹកក្រោមដីទៀតផង ដូចនេះភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ទាន់។ អង្គការ អេកសិន អេដ(Action Aid )ដែលបេសកកម្មមួយផ្នែកផ្តោតលើទឹក និងអនាម័យ បានរកឃើញថា ទឹកក្រោមដីប្រឈមរីងខះ នៅតំបន់មួយចំនួននៃខេត្តចំនួន៨ មានខេត្តពោធិ៍សាត់ កំពត កំពង់ស្ពឺ កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។ អេកសិន...