អធិការក្រុងព្រះសីហនុ ដឹកនាំកំលាំងបង្ក្រាប ទីតាំងលួចលាក់ ជួញដូរផ្លូវភេទ ឃាត់ខ្លួនមនុស្សជាច្រើននាក់

0
1479

ព្រះសីហនុ លោក វរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲដឹងជា បឋមថា កាលពីយប់ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២០ លោកបានដឹកនាំកំលាំងឆ្មក់បង្ក្រាបទីតាំងលួចលាក់បង្កប់ សេវាបំរើផ្លូវភេទជនបរទេស មួយកន្លែងនៅចំណុចភ្នំខៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។

ប្រតិបត្តិការបង្ក្រាបនេះ លោក តី វិសាល បានបញ្ជាក់ទៀតថា ការចុះបង្ក្រាបនេះក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នឹងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ។

ប្រតិបត្តិការនេះចូលរួមពីកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តនិងនគរបាលមូលដ្ឋាន ក្នុងនោះឃាត់ខ្លួនមនុស្សប្រុស ស្រីជាង៣០នាក់ ជាជនបរទេសមានទាំងជនជាតិចិន ជនជាតិវៀតណាមនិងជនជាតិរុស្សីជាដើម ត្រូវបានឃាត់ខ្លួននាំយកសាកសួរនិងចាត់ការបន្តតាមនិតិវិធី។ហើយទីតាំងអាជីវកម្មជួញដូរផ្លូវភេទនេះក៏ត្រូវបានសមត្ថកិច្ចបញ្ជាឱ្យបិទផងដែរ៕

Facebook Comments
Loading...