សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តល្បឿនលឿនរចង្កូតទៅបុកបង្គោលកៅឡាក់បាក់អស់១ដើម

0
1480

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត Toyota Prius មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលកៅឡាក់ជិតស្ថានទូតចិនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រំលងអាធ្រាត្រចូលថ្ងៃទី ១៦ខែកក្កដាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងសង្កាត់ទួលទំពូងទី ២ខណ្ឌចំការមនរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាក Toyota Priusពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AH-005 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់កន្លែងកើតហេតុរថយន្តក៏រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកសសរកៅឡាក់ជិតស្ថានទូតចិនបណ្តាលឲ្យបាក់អស់ ១ដើមចំណែករថយន្តរងការខូចខាតបន្តិចបន្តួចសំណាងល្អគ្មានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទាក់ទងទៅខាងជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកវាស់វែងដើម្បីយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

Facebook Comments
Loading...