សមត្ថកិច្ចចំរុះបានចុះឆែកឆែផ្លូវ១កន្លែងរកឃើញឆ្អឹងមាន់ ប្រហិតខូចគុណភាពរាប់រយគីឡូក្រាមសង្កាត់ប៉ោយប៉ែត

0
1924

បន្ទាយមានជ័យ ៖ នគរបាលប៉ុស្តិ៍នសង្កាត់ប៉ោយប៉ែត សហការជាកំលាំងនគរ​បាលព្រហ្មទណ្ឌ កំលាំងការិយាល័យសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោវរសេនីយ៍ទោ យឹម នី នាយរងការិយាល័យសេដ្ឋកិច្ចបានធ្វើការចុះឆែកឆេរ ផ្លូវលួចផ្ទុបទំនិញញក្លាស្សេខូចគុណភាពមានឆ្អឹងមាន់ ប្រហិត មួយកន្លែងនៅជិតផ្សារត្រីក្បែរវិហារចាម ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រឹបអូសបានប្រហិត២៩៦គីឡូ ឆ្អឹងមាន់ ៤៥២គីឡូសរុបស្មើ៧៤៨គីឡូ នៅវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។

សមត្ថកិច្ចចំរុះបានឲ្យដឹងថាការបង្ក្រាបឆ្អឹងមាន់និងហិតនេះម្ចាស់មាន១ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ៣៦ឆ្នាំ មុខរបរលក់ដូររស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២ឈ្មោះរុន រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងធ្វើបាស់ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣មានឈ្មោះ ឆុន វ៉ាន់ថុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចចំរុះបានឆែកឆេបានរកឃើញឆ្អឹងមាន់ ៤៥២គីឡូ ប្រហិត ២៩៦គីឡូសរុប ស្មើ ៧៤៨គីឡូ។សមត្ថកិច្ចចំរុះបានបញ្ជាក់ឲ្យដឹងទៀតថា សំភារៈនិងវត្ថុតាង ខាងលើដែលរឹបអូសពីឈ្មួញបានក្រោយពីធ្វើកំណត់​ហេតុរួចខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...