យុវជន៣នាក់ជិះម៉ូតូឌុបគ្នាត្រលប់មកពីខេត្តក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តស្លាប់២នាក់របួសធ្ងន់ម្នាក់

0
1455

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ខណ:យុវជនទាំង៣នាក់ជិះម៉ូតូឌុបគ្នាត្រលប់មកពីខេត្តព្រៃវែងវិញដោយអកុសលក៏បានបុកជាមួយរថយន្តសាំយ៉ុងដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាចំពីមុខពេញទំហឹង បណ្ដា​លឲ្យស្លាប់២នាក់និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិត  នៅតាមបណ្ដោយ ផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារ អំពៅ  រាជធានីភ្នំពេញ។

សពបុរសរងគ្រោះទី១មានឈ្មោះសោម វិចិត្រ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅ ឃុំអង្គររាជ្រ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឯសពបុរសរងគ្រោះទី២មិនស្គាល់ឈ្មោះនោះទេ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស៣នាក់  ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1R-8990 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ពីព្រៃវែងមកភ្នំពេញ (ទិសដៅពីក់តមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងរថយន្តមិនចាំម៉ាកមួយគ្រឿង ទៅខាងធ្វេងដៃរួចក៏ចូលគន្លងម្ខាងទៀត ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង (ប្រភេទរថយន្តដឹកបន្លែ) ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1947 ធ្វើដំណើរតាមផ្លូជាតិលេខ១ ទិសដៅពីភ្នំពេញ ទៅព្រៃវែង ក្នុងល្បឿនលឿនដូចគ្នា ពីលិចទៅកើត ក៏បានបុកចំពីមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យម៉ូតូប៉ើងខ្ទាតអូសនឹងថ្នល់ប្រហែល៥០ម៉ែត្រ ខ្ទេចទាំងរថយន្តនិងម៉ូតូ មើលលេងចង់យល់ ព្រមទាំងធ្វើឲ្យបុរសពីរនាក់ (ម្នាក់ជាអ្នកឌុបនិងអ្នកជិះកណ្ដាល)បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកឯអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនគ្រោះទាំង២នាក់ត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...