ភ្នំពេញ ៖ ប្រជាពលរដ្ឋ២០គ្រួសារថែមទៀតហើយ ព្រមរុះរើពីសំណង់មិនរៀបរយ ដោយព្រមទទួលយកគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ ដែលមានដីឡូត៍មានផ្ទះ មានទឹក មានផ្លូវ មានភ្លើងមានកម្មសិទ្ធដែលសមស្រប ហើយប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង នៅសល់ប្រមាណគ្រួសារទៀត គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈដែលនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណាទទួលយកគោលនយោបាយដ៍សមស្របទាំងនេះ។
បើតាមការអំពាវនាវពីមន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ កាលពីពេលថ្មីៗកន្លងមកនេះបានឲ្យដឹងថា ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយនៅលើចំណីផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ មានប្រមាណ១០០ខ្នងផ្ទះដែលប៉ះពាល់ ដល់គម្រោងពង្រីកផ្លូវ១៥១ អោយបានធំទូលាយ ដើម្បីដោះស្រាយការកកស្ទះចរាចរជូនប្រជាពលរដ្ឋ...