មន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យការដាក់លូររំដោះទឹក

0
121246

(ខេត្តកណ្តាល):មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពលនិងរដ្ឋបាលស្រុកចុះពិនិត្យការកែសម្រួលអតីតផ្លូវរថភ្លើងដែលបោះបង់ចោលឱ្យទៅជាផ្លូវលំនិងដាក់លូររំដោះទឹកដើម្បីបញ្ចៀសការលិចលង់ដោយសារជំនន់ទឹកភ្លៀង៖
ឯកឧត្តម ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានមានប្រសា សន៍កាលពីព្រឹកថ្ងៃទី២៨ ឧសភា ២០១៨នេះថា បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋថា មានក្រុមហ៊ុនមួយបានជីកកាយដីអតីតផ្លូវរថភ្លើងទៅលក់ ទើបយើងដឹកនាំក្រុមការងារចុះមកពិ
និត្យ។ ប៉ុន្តែ ធាតុពិតគឺអាជ្ញាធរទេដែលពឹងឱ្យក្រុមហ៊ុនលោក តាក់ ជីឡៅ ជួយពង្រីកផ្លូវ និងដាក់លូររំដោះទឹកដែលជនលិចនៅក្នុងភូមិឃុំចំនួន5ក្នុងស្រុកអង្គស្នួល ដោយមានការសុំណុំពរពីប្ររជាពលរដ្ឋស្នើរដល់អាជ្ញាធរដើម្បីពង្រៀបផ្លូវដាក់លូបញ្ជៀសការលិចលង់ដំណាំនាវដូវវក្សា ប៉ុណ្ណោះពលរដ្ឋមួយចំនួនបានយល់ច្រឡំដល់ក្រុមហ៊ុនកាយដីផ្លូវដើម្បីយកអាចម៍ដីទៅលក់ ទើបប្រជាពលរដ្ឋនាំគ្នាតវ៉ា។

ឯកឧត្តមអនុរដ្ឋលេខាបានអោយដឹងថា ក្រោយពិនិត្យជាក់ស្តែងនិងធ្វើការពន្យល់ទើបពួកគាត់បានយល់និង ត្រេកអរទៅវិញ។

លោក នឹម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល ក៏បានបញ្ជាក់ដែរថា ដោយសារមានសំ ណូមពរពីប្រជាពលរដ្ឋចំនួន៥ឃុំ សុំឱ្យជួយពង្រីកផ្លូវលំដែលនៅជាប់ហ្នឹងអតីតផ្លូវរថភ្លើងចាស់ដែលបោះបង់យូរមកហើយនោះ ឱ្យទៅជាផ្លូវលំ និងដាក់លូររំដោះទឹកកុំឱ្យជន់លិចភូ មិនិងផលដំណាំនោះ។ ទើបអាជ្ញាធរពឹងឱ្យក្រុមហ៊ុនខាងលើជួយ ហើយពុំមែនជាការកាយដីផ្លូវរថភ្លើងលក់នោះទេ គឺជាការពង្រីកផ្លូវនិងដាក់លូរប៉ុណ្ណោះ លុះក្រោយបានដឹងប្រជាព លរដ្ឋក៏លែងភ័ណ្ឌច្រឡំនិងនាំគ្នាសាទរទៅវិញ។

លោក តាក់ ជីឡៅ បានប្រាប់ថា ក្រោយពីមានសំណូមពរពីប្រជាពរដ្ឋតាមរយៈអាជ្ញា ធរ ឱ្យជួយពង្រីកផ្លូវនិងដាក់លូររំដោះទឹកនោះ លោកក៏បានជួយព្រោះតែមិនចង់ឃើញប្រជាពលរដ្ឋដែលនៅតំបន់នេះពិបាកទើប បានជាលោកជួយ ហើយចំពោះអាចម៍ដីដែលដឹកចេញនោះមិនមែនយកទៅលក់ដូរអីនោះទេ គ្រាន់តែដឹកយកទៅទុក១កន្លែងសិននៅពេលធ្វើលូររួចនឹងដឹកអាចម៍ដីទាំងនោះ មកចាក់ពង្រាបផ្លូវវិញហើយដើម្បីឱ្យផុតពីទឹក។

ចំណែកឯលោក ប៉ិន ចេង មេភូមិសាំងដំរី ឃុំឆក់ឈើនាង បានមានប្រសាសន៍ថា តំបន់នេះ តែងតែលិចលង់ដោយសារទឹកភ្លៀងជារៀងរាល់ឆ្នាំ ដោយសារតែគ្មានលូរំដោះទឹក ហើយថែមទាំងធ្វើឱ្យដាច់ផ្លូវជារៀងរាល់ឆ្នាំផងដែរ។មួយវិញទៀតផ្លូវក៏តូចចង្អៀត ប៉ុន្តែ នៅពេលដែលខាងក្រុមហ៊ុនមកជួយពង្រីកធ្វើធ្វើផ្លូវឱ្យកាន់តែធំទូលាយ និងដាក់លូររំដោះទឹកនោះ ប្រហែលជាលែងលំបាកលិចផលដំណាំនិងភូមិទៀតហើយ ហើយក៏ងាយស្រួលក្នុងការធ្វើដំណើរនោះដែរ។

ប្រជាពលរដ្ឋខាងឃុំចំនួន5ដែលប៉ះពាល់លិចលង់ដោយសារទឹកនារដូវវក្សាបានសាទរដល់ក្រុមហ៊ុន លោកតាក់ជីឡៅ អនុប្រធានថ្នាកពង្រឹងចុះជួយឃុំតែងតែគិតគូរដល់ប្រជាពលរដ្ឋនឹងជួយធ្វើផ្លូវជាច្រើនខ្សែរក្នុងឃុំនៅស្រុកអង្គស្នួលនិងកសាងសាលាសម្មោទ្ធិផលនានានៅក្បុងស្រុកអង្គស្មួលថែមទៀតផង៕ ធឿនវុទ្ធី

Facebook Comments
Loading...