លោកសង្ឃថៃបុកពោះគ្រប់គ្នា…ប៉ូលីសថៃបន្តស៊ើបអង្កេត និងឡោមពទ្ធ័វត្ត៣០ទៀត

0
45967

រឿងអាស្រូវនៅផ្ទៃក្នុងសង្ឃនៃប្រទេសថៃកំពុងតែផ្ទុះឡើងយ៉ាងក្តៅគគុក។ប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធដ៏ធំមួយនេះកំពុងស្ថិតក្នុងស្ថានភាពជ្រួលច្រាល ក្រោយពីមន្ត្រីសង្ឃល្បីល្បាញជាច្រើនអង្គត្រូវបានប៉ូលីសចាប់វាយខ្នោះទាំងយប់ និងបញ្ជូនទៅសួរចម្លើយភ្លាមៗ។

ពេលនេះប៉ូលីសថៃកំពុងឡោមពទ្ធ័ទីអារាមចំនួន​៣០ទៀត ដោយសង្សយ៍ថា ព្រះសង្ឃនៅក្នុងវត្តទាំងនេះក៏មានជាប់ពាក់ពន្ធ័ទៅនឹងរឿងអាស្រូវជាមួយមន្ត្រី ជាន់ខ្ពស់សង្ឃដែលប៉ូលីសចាប់ខ្លួនរួចហើយនោះ។ ប៉ូលីសមកពីអង្គភាពប្រឆាំងអំពើពុករ លួយដែលហៅកាត់ថា CCD បាននិយាយថា មកដល់ពេលនេះមិនទាន់រកឃើញថា មានវត្តប៉ុន្មានដែលទាក់ទងរឿងអាស្រូនេះទេ ប៉ុន្តែបើប៉ូលីសស៊ើបអង្កេតមានភស្តុតាងគ្រប់គា្រន់ហើយនោះមិនថា ជាសង្ឃឬ ជាគ្រហស្ថទេគឺត្រូវនាំខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុលរលួយភ្លាម។ មន្ត្រីនេះបានិយាយទៀតថា ដំបូងឡើយប៉ូលីសបានកំណត់មុខសញ្ញាថាមានវត្តប្រមាណ៤០បានទាក់ទឹន រឿងអាស្រូវនេះ ប៉ុន្តែមកដល់ពេលនេះយើងរកឃើញនិងកំណត់ថាមានត្រឹម៣០វត្ត ប៉ុណ្ណោះ។

យើងតាមដានមើលតទៅទៀតថា តើរឿងអាស្រូវដ៏កក្រើកក្នុងសហគមន៍សង្ឃ នៃប្រទេសថៃនេះនឹងបញ្ចប់ទៅដោយរបៀបណា??

Facebook Comments
Loading...