ជនសង្ស័យ០២នាក់ឆ្លៀតឱកាសអគ្គិភ័យកំពុងឆេះក្នុងផ្សារច្បារអំពៅបន្លំចូលលួច ឥវ៉ាន់អាជីវករ

0
193920

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១៥ រោច ខែ ផល្គុន ឆ្នំា រកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០១៨ ម៉ោង០៣និង៤៥នាទី   នៅចំណុចក្នុងផ្សារច្បារអំពៅ ផ្លូវលេខ៣៦៣ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។បង្កដោយជនសង្ស័យ០២នាក់(ឃាត់ខ្លួន)៖

១-ជនសង្ស័យឈ្មោះ ភិន វាសនា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១២៤ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

២-ជនសង្ស័យឈ្មោះ សុខ វណ្ណា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

#ហេតុការណ៍ ៖ មុនពេលកើតហេតុ ផ្សារច្បារអំពៅ (ចំណុចកើតហេតុ) ត្រូវបានអគ្គីភ័យឆេះ រួចក៏មានប្រជាពលរដ្ឋ ម្ចាស់តូបផ្សារច្បារអំពៅបាននាំគ្នាដឹកជញ្ជូនទ្រព្យសម្បត្តិចេញ ពេលនោះក៏មានជនសង្ស័យ២នាក់ ឈ្មោះ ភិន វាសនា និងឈ្មោះ សុខ វណ្ណា បានបន្លំខ្លួនចូលក្នុងផ្សារលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋរួមមាន ៖ ឡេលាបខ្លួន២០ប្រអប់, ម្សៅលាបខ្លួនកូនក្មេង ០៤ដប, សាប៊ូ០៤ដុំ និងថ្នាំលាបសក់០៧ដប ដាក់ចូលក្នុងបាវពណ៌សនាំគ្នាគេចខ្លួន ក៏ត្រូវបាន សមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះសមត្ថកិច្ចយើងកំពុងស្រាវជ្រាវរកតែរកពុំឃើញ។

-ជនសង្ស័យឈ្មោះ ភិន វាសនា និងឈ្មោះ សុខ វណ្ណា ប្រើប្រាស់គ្រឿងញៀន០១ឆ្នាំ។ ករណីនេះ សមត្ថកិិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតីវិធី ៕

29250142_1515843538542643_6217252872229224448_n

Facebook Comments
Loading...