ក្រសួងបរិស្ថានប្រារព្ឋសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៦ ដើម្បីពង្រឹងធាតុចូល និងបន្ស៊ីគ្នារវាងអ្នកបច្ចេកទេស និងក្រុមអ្នកច្បាប់បន្ថែមមុននឹងដាក់ជូនរាជរដ្ឋាភិបាល

0
8657

ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ឋសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៦ ខលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅឯសណ្ឋាគារសូហ្វីតែលក្នុងរាជធានីភ្នំពេញ មុននឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ជូនទៅកាន់សភាក្រោមអធិបតីភាពរដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីក្រុមអ្នកច្បាប់នៃគណៈមេធាវីកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធពីវិស័យច្បាប់ជាច្រើនទៀតទាំងជាតិ និងអន្តរជាតិ។

29243610_1058038557668598_3591177067066032128_n

ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សិក្ខាសាលានេះ គឺពង្រឹងធាតុបន្ថែមពីក្រុមអ្នកច្បាប់កម្ពុជាដើម្បីឱ្យក្រមបរិស្ថានដែលជាក្រមធនធានធម្មជាតិដំបូងរបស់កម្ពុជាអាចក្លាយជាយន្តការច្បាប់ថ្នាក់ជាតិដ៏ល្អប្រសើរនិង ទទួលយកបានសម្រាប់ការអនុវត្តក្នុងទិសដៅការពារ និងគ្រប់គ្រងធនធានធម្មជាតិរបស់កម្ពុជា សម្រាប់ពលរដ្ឋជំនាន់ក្រោយ។ បន្ថែមពីនេះ គឺដើម្បីឱ្យក្រមនេះ ក្លាយជាខ្នាតបែងចែងតួនាទីភារៈសម្រាប់អ្នកទទួលខុសត្រូវដែលពាក់ព័ន្ធផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលានេះថា ដើម្បីបន្ស៊ីគ្នារវាងខ្លឹមសារបច្ចេកទេសពីក្រុមជំនាញនៃក្រសួងបរិស្ថាន និងបណ្តាក្រសួងពាក់ព័ន្ធផ្សេងៗទៀត ទៅនឹងខ្លឹមសារនៃច្បាប់ដើម្បីធានាបាននូវការអនុវត្តប្រកបដោយលទ្ធផលល្អប្រសើរ និងទទួលយកបាន ក្នុងទិសដៅការពារធនធានធម្មជាតិកម្ពុជាដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ជាឱកាសនៃសុខសន្តិភាពដែលកម្ពុជា ដូចនេះ ការបង្កើតក្រមបរិស្ថាន គឺជាកិច្ចការចាំចាច់ដើម្បីពង្រឹងបន្ថែមនូវយន្តការជាតិក្នុងការការពារ និងគ្រប់គ្រងធនធានធម្មជាតិ។
សូមរំលឹកដែរថា ក្រៅពីសិក្ខាសាលាថ្នាក់ជាតិទាំង៦លើកនេះ ក្រសួងបរិស្ថានដែលជាអ្នកផ្តួចផ្តើមគំនិត បានរៀបចំសិក្ខាសាលាថ្នាក់ជាតិចំនួន៥ដងរួចមកហើយដែលមានការចូលរួមពីគ្រប់ស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងថ្នាក់សភាផងដែរ ហើយនេះ នៅមិនទាន់រាប់បញ្ចូលក្នុងការពិភាក្សា និងជជែកផ្ទៃក្នុងក្រសួង និងក្រសួងពាក់ព័ន្ធ និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញអន្តរជាតិ។

សូមរំលឹកថា សេចក្តីព្រាងក្រមបរិស្ថានេះ បានឈានដល់កំណែទី១០របស់ខ្លួនហើយដោយក្រមនេះមានគន្ធី១២ និងមានមាត្រាចំនួន១០៦៤ មានទិសដៅ ការពារបរិស្ថានដើម្បីបញ្ចៀស និងកាត់បន្ថយគ្រោះមហន្តរាយ និងការខូចខាតបរិស្ថាន និងការអភិរក្ស គ្រប់គ្រង ស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី រួមទាំងលើកកម្ពស់សុខុមាលភាពសង្គមជាដើម៕

29314076_1058038764335244_3841794340137467904_n

Facebook Comments
Loading...