កូនប្រសារបស់លោក ហ៊ុន​​ សាន ដែលជាម្ចាស់សង្វៀនជល់មាន់ដ៏ធំ ប្រគល់ខ្លួនឲ្យសមត្ថកិច្ចក្រសួងមហាផ្ទៃហើយ

0
187749

ភ្នំពេញ៖ កូនប្រសារបស់លោក ហ៊ុនសាន មានឈ្មោះ ថៃ ផានី ហៅម៉ាប់ ជាកូនប្រសារបស់លោក ហ៊ុន សាន ត្រូវបានមកប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ហើយដើម្បីឲ្យអនុវត្តតាមផ្លូវច្បាប់របស់កម្ពុជា បន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាឲ្យម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

ថៃ ផានី ហៅម៉ាប់ គឺជាម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ហើយជាកូនប្រសារបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

មិនតែប៉ុណ្ណោះទីតាំងសង្វៀនជន់មាន់នេះ ត្រូវបានសមត្ថកិច្ចសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ។ ការសម្រេចកម្ទេចនេះ ក៏បានធ្វើឡើងក្រោយពេល ដែលសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងសាកសួរមនុស្សឃាត់ខ្លួនជាង១៥០នាក់ នៅស្នងការនគរបាលខេត្តកណ្តាលជាបណ្តោះអាសន្នផងដែរ៕

fn-2017-12-04-20-23-23-0

Facebook Comments
Loading...