រពិសមាត់ពេកជាប់គុក៣ឆ្នាំ អសារឥតការ

0
8729

មេធាវីជនជាតិអេហ្សីបម្នាក់ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់គុក៣ឆ្នាំនៅក្នុងពន្ធនាគារដោយសារតែគាត់បាននិយាយថា ស្ត្រីទាំងឡាយដែលស្លៀកលេចលើ លិចក្រោមគួរតែត្រូវបានចាប់រំលោភមែនដើម្បី ជាការដាក់ទណ្ឌកម្ម។

លោកNabih al-Wahshជាអ្នកអភិរក្សនិយមដ៏តឹងរ៉ឺងម្នាក់នេះក៏ត្រូវបានតុលាការពិន័យជាប្រាក់ប្រមាណ១.១៣០ដូឡាផងដែរ។លោកបាននិយាយបែបនេះក្នុងពលសម្ភាន៍តាមទូរទស្សន៍តាំងពីខែតុលាក្នុងពេលពិភាក្សាដេញដោលគ្នាទៅលើច្បាប់ស្ដីពីពេស្យាចារ។

ពេលនោះគាត់បាននិយាយថា៖ តើអ្នកសប្បាយរីករាយណាស់ទៅឬ នៅពេលដែលឃើញស្រីម្នាក់ដើរតាមដងផ្លូវជាមួយសម្លៀកបំពាក់ស្ទើរតែអាក្រាតនោះ?ខ្ញុំចង់និយាយថា នៅពេលដែលស្រីម្នាក់ធ្វើបែបនេះគឺវាមានចេត្តនាបង្កើតឲ្យមានសេចក្តីរំភើបក្នុងរឿងស្នេហាហើយដូច្នេះ ភារកិច្ចរបស់អ្នកគឺត្រូវតែរំលោភនាងហើយ។ មានអី?ដោយសារតែពក្យមួយម៉ាត់នេះ ជាប់គុក៣ឆ្នាំអសា រឥតការ……

image

Facebook Comments
Loading...