បុរសម្នាក់ចាញ់ល្បែងយកម៉ូតូកូនទៅប្រចាំពេលសមត្ថកិច្ចហៅទៅសួរនាំចេញមកវិញចាក់សាំងដុតផ្ទះនិងខ្លួនឆេះម៉ត់

0
1328

ភ្នំពេញ ៖ បុរសម្នាក់ដោយសារតែញៀនល្បែងស៊ីសងក្រោយពីចាញ់អស់ពីខ្លួនក៏យកម៉ូតូរបស់កូនទៅបញ្ចាំយកលុយទៅលេងទៀតពេលចាញ់អស់ទៅដល់ផ្ទះក៏ទាមទាយកគ្រឿងអលង្ការយកទៅលក់បន្តតែកូនស្រីមិនឲ្យកើតជាហឹង្សាវាយកូនរហូតសន្លប់ត្រូវបានម្តាយនាំទៅសង្គ្រោះភ្លាមៗបង្កការភ្ញាក់ផ្អើល បន្ទាប់មកត្រូវបានសមត្ថកិច្ចហៅទៅធ្វើការអប់រំលុះពេលចេញមកវិញក៏ទិញសាំងចាក់ដុតខ្លួនឯងនៅលើផ្ទះបណ្តាលឲ្យឆេះស្លាប់នៅលើផ្ទះអស់ទាំងផ្ទះមួយខ្នងទៀតផងកាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងយោង ឃុំពារៀម ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើមានឈ្មោះហួត អាយុ៥០ឆ្នាំជាង មុខរបរមេជាងសំណង់។ មុនពេលកើតហេតុ បុរសខាងលើបានទៅលេងល្បែងស៊ីសង(ប៉ូល)នៅក្នុងភូមិត្រពាំងត្រយឹង ពេលចាញ់អស់លុយក៏យកម៉ូតូរបស់កូនស្រីទៅបញ្ចាំ។

ប្រភពដដែលបានបន្តថា ក្រោយពីលេងចប់បុរសខាងលើក៏ទៅផ្ទះវិញ ហើយក៏ទៅគម្រាមកូនយកខ្សែដៃខ្សែករដើម្បីយកទៅកល់ដើម្បីដោះដូរយកម៉ូតូមកវិញតែកូនស្រីមិនព្រមក៏កើតជាហិង្សាវាយរហូតសន្លប់ស្តូកស្តឹងត្រូវបានបងប្អូនយកទៅមន្ទីរពេទ្យបង្អែកស្រុកបាទីភ្លាមៗ។បន្ទាប់មកបុរសខាងលើក៏ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនុងធ្វើការអប់រំហើយក៏ឲ្យមកផ្ទះវិញផងដែរ។ ខណះមកដល់ផ្ទះក៏ទិញសាំងមកដុតខ្លួនឯងនៅលើផ្ទះឆេះអស់ទាំងផ្ទះស្លាប់ទាំងមនុស្សនៅកន្លែងកតហេតុ៕

Facebook Comments
Loading...