ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ អគ្គីភ័យដ៏សន្ធោសន្ធៅមួយបាននឹងកំពុងឆាបឆេះយ៉ាងខ្លាំងនៅទីតាំងលក់ហ្គាសមួយកន្លែងបណ្ដាលឲ្យមានរបួសនិងអ្នកស្លាប់ នៅផ្លូវលេខ៦៣ក្បែរវត្តកោះ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
ហេតុការណ៍គ្រោះអគ្គីភ័យនោះសមត្ថកិច្ចរួមទាំងអាជ្ញាធរមូលដ្ឋានបាននាំគ្នាកំពុងជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់បំផុតដើម្បីបញ្ជាសចរាចរណ៍ងាយស្រួលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងដែលបានមកជួយបាញ់ពន្លត់ភ្លើង។
ប៉ុន្តែជំហានដំបូងគេឃើញមានសពបុរសម្នាក់នៅក្នុងអណ្ដាតភ្លើងនិងអ្នករបួសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែអ្នករបួសផ្សេងទៀតរួមទាំងអ្នកមិនទាន់កំណត់បាននៅឡើងកម្លាំងជំនាញកំពុងជួយអន្តរាគមន៍គ្នា។
ហេតុការណ៍គ្រោះថ្នាក់គីភ័យដ៏រន្ធត់នោះគេឃើញវត្តមានលោក ឃួនស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួមទាំងលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានចុះអន្តរាគមន៍បញ្ចាកម្លាំងដើម្បីទប់ស្កាត់ឲ្យទាន់ពេលកុំរាលដាលកាន់តែខ្លាំងៗឡើង។
ដោយទិដ្ឋភាពជាក់ស្តែងឃើញថាហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យដ៏រន្ធត់នោះត្រូវបានឆាប់ឆេះអស់ទាំងស្រុងផ្ទះចំនួនពីរល្វែងជាប់គ្នាទៅហើយប៉ុន្តែមិនទាន់រលត់ទាំងស្រុងនៅឡើយ។ រហូតមកដល់វេលាម៉ោង១៨ និង០០នាទីថ្ងៃដដែលនេះបន្ទាប់ពីគ្រប់គ្រងបានទាំងស្រុងហើយនោះសមត្ថកិច្ចបានបញ្ជាក់ថាក្មេងស្រីរងគ្រោះដែលគេបញ្ជូនមកកាន់មន្ទីរពេទ្យនោះត្រូវបានស្លាប់ទៅហើយសរុបអ្នកស្លាប់មានចំនួនពីរនាក់ដែលត្រូវបានដឹងភ្លាមៗនៅកន្លែងកើតហេតុ៕