កណ្ដាល ៖ លង់ខ្លួនចាញ់ល្បែងតាមអនឡាញ ប្រធានគណនេយ្យដីឡូម្នាក់កឹបកេងលុយក្រុមហ៊ុនជាង៨មនដុល្លាររត់គេចខ្លួន តែត្រូវម្ចាស់លុយតាមរកឃើញចាប់ខ្លួនឱ្យប៉ូលិស ស្រុកអង្គស្នួលកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះ យកលុយរបស់ក្រុមហ៊ុនដែលអតិថិជនបង់ថ្លៃទិញដីជាង៨ម៉ឺនដុល្លារ គេចខ្លួនបាត់ស្រមោល កាលពីថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោ១៤និង១០នាទី. ចំណុចស្នាក់ការដីឡូត៍ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យ ឃាត់ខ្លួនបានមានឈ្មោះគ្រី ស៊ីណាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ. មុខរបរប្រធានផ្នែកគណនេយ្យ មានទីលំនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះស្រេង ណូរ៉ា ភេទប្រុស.អាយុ៤១ឆ្នាំជនជាតិខ្មែរ. មុខរបរអ្នកគ្រប់គ្រងក្រុមហ៊ុនNAY នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកវត្ថុតាងចាប់យកបានមាន៖ ទូរស័ព្ទដៃម៉ាកOPPO ១គ្រឿង ម៉ូតូម៉ាកគុបជ្រុង.ពណ៍ទឹកប្រាក់១គ្រឿង ។ ដោយឡែកលុយចំនួន៨៥, ០០០ដុល្លារសហរដ្ឋអាមេរិកត្រូវបាត់បង់។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យជាប្រធានផ្នែកគណនេយ្យស្នាក់ការលក់ដីឡូត៍.បានយកលុយដែលអតិថិជនបង់ថ្លៃទិញផ្ទះរបស់ក្រុមហ៊ុនជាបន្តបន្ទាប់.ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ខែកក្តដា ឆ្នាំ២០២០.បន្ទាប់ពីបានប្រាក់ហើយ ជនសង្ស័យក៏គេចខ្លួនបាត់ទំនាក់ទំនងមិនបានទេ។
លុះមកដល់ថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២០. ទើបជនរងគ្រោះរកជនសង្ស័យ ឃើញក៏នាំមកប៉ុស្តិ៍នគរបាលដើម្បីចាត់ការតាមច្បាប់។តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា.ខ្លួនបានបន្លំយកលុយរបស់ក្រុមហ៊ុនចំនួន៣២, ៣១០ដុល្លារប៉ុណ្ណោះ យកទៅលេងល្បែងតាមអនឡាញចាញ់អស់បោសគូទខោ។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕