ពលរដ្ឋ៣ភូមិព្រួយបារម្មណ៍នឹងសំណូមពរដល់អាជ្ញាធររកវិធីទប់ស្កាត់ ដោយស្តាការប្រឡាយជ្រៅពេកបង្កអោយបាក់ស្រុតដល់ផ្លូវសាធារណៈ

0
3528

បាត់ដំបង ៖ ប្រឡាយ១ខ្សែដែលត្រូវបានអាជ្ញាធរស្តាដើម្បីបណ្តោះទឹកសម្រាប់ជួយប្រជាកសិករកន្លងមកមានការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរដល់ផ្លូវសាធារណះរួមនិងប៉ះពាល់ដល់ដីភូមិរបស់ពួកគាត់មួយចំនួនផងននោះពេលនេះពួកគាត់ដែលជាប្រជាពលរដ្ឋនៅរស់នៅភូមិចំនួន៣មានការព្រួយបារម្មណ៍បើអាជ្ញាធរគ្មានវិធានការទប់ស្កាត់អោយទាន់ពេលនោះទេ ប្រឡាយ១ខ្សែនេះឆ្លងកាត់ក្នុងភូមិចំនួនបីរួមមានភូមិតាព្រួច.ភូមិអូរតានុប.ភូមិចុងព្រែកចំណុះអោយសង្កាត់ក្ដុលក្រុងបាត់ដំបងខេត្តបាត់បាត់ដំបង។

ប្រជាពលរដ្ឋបានអោយដឹងថា:ការស្តាប្រឡាយនេះពួកគាត់រីករាយនឹងទទួលយកបានក្នុងការកែប្រែប្រព័ន្ធធារ៉ាសាស្ត្រសម្រាប់បញ្ជូនទឹកដល់ប្រជាកសិករក្នុងការប្រកបរបរកសិកម្មអោយកាន់តែមានភាពរីកចម្រើន។

ពួកគាត់បន្តថា:ប៉ុន្តែអ្វីដែលធ្វើអោយពួកគាត់មានការព្រួយបារម្ភណ៍នោះគឺមាត់ប្រឡាយសងខាងនេះត្រូវបានបាក់ស្រុតជាបន្តបន្ទាប់ពេលធ្លាក់ភ្លៀងម្តងៗធ្វើអោយបាក់ស្រុតដល់ដីផ្លូវបង្កអោយអ្នកធ្វើដំណើរព្រួយបារម្មណ៍ក៏ដូចជាបង្កអោយខូចខាតដល់ផ្លូវសាធារណះផងដែរ។ពួកគាត់បន្តថាការបាក់ស្រុតនេះបង្កមកពីការស្តារប្រឡាយនេះជ្រៅហើយមាត់ប្រឡាយសងខាងចោទមិនត្រូវតាមកម្រិតស្តង់ដាទើបងាយនឹងបាក់ស្រុតបែបនេះហើយពួកគាត់ទាំងបីភូមសំណូមពរដល់អាជ្ញាធរក្រុងនឹងខេត្តរកវិធីដើម្បីទប់ស្កាត់ការបាក់ស្រុតនេះជាផលប្រយោជន៍ប្រើប្រាស់បានយូរអង្វែង។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនឹងដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋផងលោកផេង.សិទ្ធីអភិបាលក្រុងបានដឹងថា:បញ្ហានេះលោកបានអោយចៅសង្កាត់ក្តុលកោះប្រជុំនៅហើយដើម្បីរកវិធានការទប់ស្កាត់ក្នុងការបាក់ស្រុតនេះ៕

Facebook Comments
Loading...