អនុប្រធានភូមិទួលរកា១ ខណ្ឌមានជ័យម្នាក់ត្រូវបានដែកធ្លាក់ពីលើអគារខុនដូមួយកន្លែងឈ្មោះ999 រងរបួសធ្ងន់

0
3476

ភ្នំពេញ ៖ អនុប្រធានភូមិទួលរកា១ ខណ្ឌមានជ័យម្នាក់ត្រូវបានដែកធ្លាក់ពីលើអគារខុនដូមួយកន្លែងឈ្មោះ999ក្បែមន្ទីរពេទ្យរុស្សីចំក្បាល បណ្តាលឲ្យរបួសធ្ងន់ ខណៈពេលលោកកំពុងម៉ូតូ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ នៅចំណុចសំណង់អគារខុនដូរ៩៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ជនរងគ្រោះ ឈ្មោះ ឈិត សុភាព ភេទប្រុស អាយុជាង៥០ឆ្នាំ ជាអនុប្រធានភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះម៉ូតូ ស្រាប់តែដែកបានបាក់ធ្លាក់មក ចំលើបណ្តាលអោយដួលបែកក្បាលហូរឈាម រងរបួសធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ ជួយបញ្ជូនគាត់ទៅមន្ទីពេទ្យរុស្ស៊ី។ពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ករណីនេះហើយ៕

Facebook Comments
Loading...