Block title

ចក្រភពអង់គ្លេសមានជំហរខុសគ្នាទាំងស្រុងពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការផ្តល់អាវុធទៅឱ្យប្រទេសអ៊ីស្រាអ៊ែល

បរទេស ៖ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកDavid Cameronថ្លែងថាការហាមឃាត់មិនឱ្យអង់គ្លេសនាំអាវុធទៅអ៊ីស្រាអ៊ែល នឹងកាន់តែពង្រឹងកម្លាំងក្រុមហាម៉ាស់ ហើយចក្រភពអង់គ្លេសមានជំហរខុសគ្នាទាំងស្រុងពីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការផ្តល់អាវុធទៅឱ្យប្រទេសអ៊ីស្រាអ៊ែល។ លោក David Cameron(ដេវីត កាំមេរូន) រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលើកឡើងនៅថ្ងៃអាទិត្យថា ការបញ្ឈប់ការលក់អាវុធរបស់ចក្រភពអង់គ្លេសទៅឱ្យប្រទេសអ៊ីស្រាអ៊ែល ប្រសិនបើអ៊ីស្រាអ៊ែលវាយលុយចូលទីក្រុងRafah(រ៉ាហ្វា)នៅតំបន់ហ្គាហ្សានោះ នឹងក្លាយជាការពង្រឹងកម្លាំងក្រុមហាម៉ាសទៅវិញតែប៉ុណ្ណោះ។ មន្ត្រីអ៊ីស្រាអ៊ែល បានបញ្ជាឱ្យពលរដ្ឋប៉ាលេស្ទីនកាន់តែច្រើនឡើងត្រូវជម្លៀសចេញពីទីក្រុងរ៉ាហ្វា(នៅថ្ងៃសៅរ៍) ដែលនេះជាសញ្ញាបង្ហាញថា អ៊ីស្រាអ៊ែល នឹងនៅតែបន្តអនុវត្តន៍ផែនការវាយប្រហារដីគោក បើទោះជាមានការគំរាមកំហែងពីប្រធានាធិបតីអាមេរិកលោកJoe Biden ថានឹងឈប់ផ្គត់ផ្គង់អាវុធឱ្យអ៊ីស្រាអ៊ែលក៏ដោយ។ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោកCameron ថ្លែងថា លោកមិនគាំទ្រការវាយប្រហារចូលទីក្រុងRafah(រ៉ាហ្វា)ឡើយ ប្រសិនបើគ្មានផែនការការពារពលរដ្ឋស៊ីវិលរាប់ពាន់ម៉ឺននាក់ដែលកំពុងជ្រកកោននៅទីក្រុងមួយនេះ។ រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសរូបនេះបន្តថា «ប៉ុន្តែ...

សម្តេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ! បានពុទ្ធបរិស័ទជិតឆ្ងាយ និង​ព្រះវិសុទ្ធវង្ស សាត វិបុល បានឧបត្ថម្ភទើបសាលាបើកដំណើរការបាន

ភ្នំពេញ ៖ មានសង្ឃដិកាក្នុងពិធីបើកបវេសនកាល សាលាពុទ្ធិកបឋមសិក្សាវត្តជេដ្ឋាឧត្តម ឆ្នាំ២០២៤- ២០២៥ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នេះសម្តេចពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា បានពុទ្ធបរិស័ទជិតឆ្ងាយ ពិសេសចំណុះជើងវត្ត ចិញ្ចឹមលោក និងព្រះវិសុទ្ធវង្ស សាត វិបុល បានឧបត្ថម្ភទាំងសម្ភារៈសិក្សា និងប្រាក់ឧបត្ថម្ភទាំងស្រុងទើបសាលាបើកដំណើកាបានមកដល់សព្វថ្ងៃនេះ។ សម្តេចពុទ្ធជ័យមុនី បណ្ឌិត...

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បដិសេដទាំងស្រុងចំពោះស្រ្តីឈ្មោះ ស៊ុន ស៊ីន មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ សូមធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរសក្តិវរសេនីយ៍ទោ ដូចក្នុងរូបភាពនេះ មានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។ ទាក់ទិនករណីនេះឯកឧត្តមស្នងការក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះនិងឃាត់ខ្លួនស្រ្តីនោះយកមកសាកសួរតាមនីតិវិធី។ ជាមួយនោះឯកឧត្តមស្នងការក៏បានអំពាវនាវជនរងគ្រោះ ក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕

មនុស្សយ៉ាងតិច៥០នាក់ស្លា..ប់និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសអាហ្គានីស្ថាន

បរទេស ៖ យោងអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃសុក្រ(១០ឧសភា) បានឲ្យដឹងថា មនុស្សយ៉ាងតិច៥០នាក់ស្លា..ប់និងច្រើនជាង១០០នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសអាហ្គានីស្ថានក្រោយកើតមានភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តBaghlan ។ ប្រភពពីអាជ្ញាធរប្រទេសអាហ្គានីស្ថាន ឱ្យដឹងថា តួលេខមនុស្សស្លា..ប់រំពឹងនឹងកើនឡើង។ លោក Abdul Mateen Qaniee អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសអាហ្គានីស្ថាន បានថ្លែងថា នៅខេត្តBaghlan  មានស្រុកយ៉ាងតិច៥រងគ្រោះទឹកជំនន់ ហើយថា មនុស្សច្រើនជាង១៥០នាក់នៅជាប់ក្នុងតំបន់រងគ្រោះទឹកជំនន់ ហើយត្រូវការការជួយសង្គ្រោះជាបន្ទាន់ផងដែរ។ អ្នកនាំពាក្យដដែលបន្តថា ភ្លៀងធ្លាក់ខ្លាំងរំពឹងនឹងកើតឡើងនៅក្នុងខេត្តនេះជាបន្តទៀត។ ក្រសួងមហាផ្ទៃប្រទេសអាហ្គានីស្ថាន បានបញ្ជូនក្រុមការងារសង្គ្រោះនិងឧទ្ធម្ភាចក្រជាច្រើនគ្រឿងទៅកាន់តំបន់រងគ្រោះទឹកជំនន់ ប៉ុន្តែដោយសារមានបញ្ហាពាក់ព័ន្ធនឹងឧទ្ធម្ភាចក្រ ធ្វើឱ្យប្រតិបត្តិការសង្គ្រោះ...

ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយអន្លើតាមបណ្តាខេត្តមួយចំនួន។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖...