ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បដិសេដទាំងស្រុងចំពោះស្រ្តីឈ្មោះ ស៊ុន ស៊ីន មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ

0
283

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ សូមធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរសក្តិវរសេនីយ៍ទោ ដូចក្នុងរូបភាពនេះ មានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។

ទាក់ទិនករណីនេះឯកឧត្តមស្នងការក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះនិងឃាត់ខ្លួនស្រ្តីនោះយកមកសាកសួរតាមនីតិវិធី។

ជាមួយនោះឯកឧត្តមស្នងការក៏បានអំពាវនាវជនរងគ្រោះ ក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕

Facebook Comments
Loading...