សម្តេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ! បានពុទ្ធបរិស័ទជិតឆ្ងាយ និង​ព្រះវិសុទ្ធវង្ស សាត វិបុល បានឧបត្ថម្ភទើបសាលាបើកដំណើរការបាន

0
398

ភ្នំពេញ ៖ មានសង្ឃដិកាក្នុងពិធីបើកបវេសនកាល សាលាពុទ្ធិកបឋមសិក្សាវត្តជេដ្ឋាឧត្តម ឆ្នាំ២០២៤- ២០២៥ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នេះសម្តេចពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា បានពុទ្ធបរិស័ទជិតឆ្ងាយ ពិសេសចំណុះជើងវត្ត ចិញ្ចឹមលោក និងព្រះវិសុទ្ធវង្ស សាត វិបុល បានឧបត្ថម្ភទាំងសម្ភារៈសិក្សា និងប្រាក់ឧបត្ថម្ភទាំងស្រុងទើបសាលាបើកដំណើកាបានមកដល់សព្វថ្ងៃនេះ។

សម្តេចពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន មានសង្ឃដិកាបន្តថា ពុទ្ធចក្រ និងអាណចក្រគឺដើរទន្ទឹមគ្នា ជួយគ្នាទៅវិញទៅមក តែយ៉ាងណាសាលាពុទ្ធកពិបាកជាងសាលារដ្ឋ។ ដូចនេះព្រះសង្ឃគ្រប់អង្គ ត្រូវយកព្រះទ័យទុកដាក់ សិក្សាស្រាវជ្រាវរៀនសូត្រផ្នែកពុទ្ធិកសិក្សា ឲ្យបានច្រើន ដើម្បីផ្តល់ឱវាទដល់ពុទ្ធបរិស័ទ្ធ និងដើម្បីជួយទ្រទ្រង់វិស័យពុទ្ធសាសនា អោយកាន់តែរីកចម្រើនបន្ថែមទៀត។ ព្រះអង្គបញ្ជាក់ថាៈ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធម្មការ បានចាត់ទុកពុទ្ធិកសិក្សា ជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា។ ដូច្នេះ ព្រះសង្ឃគ្រប់អង្គ ត្រូវខិតខំរៀនសូត្រផ្នែកពុទ្ធិកសិក្សា នៅគ្រប់កម្រិតឲ្យបានច្រើន ដើម្បីរួមគ្នាទ្រទ្រង់ និងអភិវឌ្ឍវិស័យពុទ្ធសាសនា ឌេឡជាសាសនារបស់រដ្ឋ។

ក្នុងឱកានោះផងដែរព្រះវិសុទ្ធវង្ស សាត វិបុល បានមានសង្ឃដិកាថា ក្នុងឆ្នាំសិក្សា២០២៤- ២០២៥ សាលាពុទ្ធិកបឋមសិក្សាវត្តជេដ្ឋាឧត្តម បានទទួលសមណៈសិស្សបានចំនួន៨៥អង្គ ដោយសារតែបច្ចប្បន្ននេះខ្សត់ខ្សោយអ្នកបួស ដូចនេះមានព្រះសង្ឃចុះឈ្មោះចូលរៀនសូត្រតិចតួច ហើយចំនួនព្រះសង្ឃ ដែលមានសញ្ញាបត្រខ្ពស់ក៏ស្ថិតក្នុងបរិមាណតិចតួចនៅឡើយផងដែរ។

ព្រះអង្គបន្តថា សាលាពុទ្ធិកបឋមសិក្សាវត្តជេដ្ឋាឧត្តម បានបើកដំណើរការជាលើកទី៣នេះបានចំនួន១៨ឆ្នាំហើយ ហើយសមណសិស្សដែលមករៀនទីនេះតាំងពីដើមរៀងមក ព្រះអង្គមិនចង់បានអ្វីតបស្នងមកវិញទេគឺ ចង់បានតែរៀនឲ្យចេះ គោរពច្បាប់ គោរពវិន័យ ឲ្យបានខ្ជាប់ខ្ជួនតែប៉ុណ្ណោះ៕

 

Facebook Comments
Loading...