សៀមរាប ៖ ប្រីយ៏មិត្ត ពិតជាបានជ្រាបហើយថា កាលពីវេលា ម៉ោង១១ និង ៣៨ នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានករណី ប្តីប្រពន្ធ មួយគូរមានជម្លោះពាក្យសម្តីក្នុងរថយន្ត ដឹកដីរហូតដល់បើករថយន្តទម្លាក់ចូលក្នុងរណ្តៅដីជម្រៅ១០ម៉ែត្រ ស្ថិតនៅចំណុច: រណ្ដៅដី អេងស៊ីហ្គិច ក្នុងភូមិតាចេក សង្កាត់ស្រង៉ែ ខេត្តសៀមរាប បណ្តាលឲ្យប្តីស្លា..ប់ ប្រពន្ធរងរបួ.ស ហើយត្រូវបាន បងប្អូន ប្រជាពលរដ្ឋ ជួយសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យរួចផុតពីក្តីមរណា ពេលនេះស្ត្រីជា ប្រពន្ធឈ្មោះភុន ផល្លា អាយុ៣៧ឆ្នាំ បានប្រាប់ពីដំណើរឿងពិតប្រាប់សមត្ថកិច្ចដូច្នេះថា កាលពីក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២ រូបនាងធ្លាប់មានជម្លោះជាមួយគ្រួសារខាងប្តី រហូតប្ដីខ្ញុំធ្លាប់ប្រើអំពើហិ.ង្សាមកលើគាត់វាយដំបន្តិចបន្តួច ដោយមូលហេតុ គឺប្ដីខ្ញុំមិនឱ្យរាប់រកនិងទៅលេងផ្ទះបងប្អូនទេ។
លុះមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩និង៤០នាទីយប់ ប្ដីគាត់បានជិះម៉ូតូទៅឈប់ខាងមុខតូបលក់បាយរបស់បងស្រីខ្ញុំឈ្មោះ ភុន សុភី ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រងែ ក្រុងសៀមរាប ខេត្តសៀមរាប។ ភ្លាមនោះ ប្ដីគាត់បានស្ទុះមកវាយខ្ញុំចំនួន៣ដៃ បន្ទាប់មកបានអូសទាញគាត់ឆ្លងផ្លូវ ដើម្បីយកខ្ញុំទៅផ្ទះ។ ពេលយកទៅដល់ផ្ទះ ប្ដីក៏បានវាយគាត់មួយដៃថែមទៀត។ ពេលនោះ ដោយខ្ញុំភ័យខ្លាចប្ដីខ្ញុំ ក៏រត់ទៅផ្ទះបងស្រី ដើម្បីឱ្យជួយ។ ក្រោយមកប្ដីបានទៅតាមដល់ផ្ទះបងស្រី ហើយប្រវាយប្រតប់ជាមួយខ្ញុំទៀត។ ហើយបងស្រីឃើញដូច្នោះ ក៏ជួយបំបែក។
ស្ត្រីរូបនោះបន្តថា ភ្លាមនោះ ប្ដីខ្ញុំបានស្ទុះទៅវាយបងស្រីខ្ញុំចំនួនមួយដៃដែរ ធ្វើឱ្យបងស្រីខឹងខ្លាំង ក៏ស្ទុះទៅយកបំពង់ទីបជ័រពណ៌ខៀវប្រវែង១ម៉ែត្រ មកវាយក្បាលប្តីខ្ញុំមួយបំពង់ទីបជ័រចំក្បាល បណ្ដាលឱ្យបែកក្បាលហូរឈាមក្រោយមក ក៏បែកគ្នារៀងៗខ្លួន។ លុះមកដល់ថ្ងៃទី១១ មីនា វេលាម៉ោង៥និង៣០នាទីល្ងាច ប្ដីខ្ញុំបានទៅដាក់ពាក្យប្ដឹងលើឈ្មោះសុភី ជាបងស្រីនៅកន្លែងកងរាជអាវុធហត្ថខេត្តសៀមរាប។ ពេលប្ដីខ្ញុំដាក់ពាក្យបណ្ដឹងរួច លុះមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក រូបខ្ញុំនិងបងស្រីរបស់នាងខ្ញុំត្រូវបានកម្លាំងកងរាជ អាវុធហត្ថខេត្ត អញ្ជើញរូបនាងខ្ញុំទាំងពីរនាក់ទៅកន្លែងធ្វើការរបស់គេ។ ពេលទៅដល់កន្លែងរបស់ពួកគាត់ កម្លាំងកងរាជអាវុធហត្ថខេត្តបានសម្របសម្រួលមិនឱ្យពួកនាងខ្ញុំភាគីទាំង សងខាងប្ដឹងផ្ដល់គ្នាទេ ព្រោះសុទ្ធតែជាបងប្អូននឹងគ្នាទេ។ បន្ទាប់មក នាងខ្ញុំត្រឡប់មកផ្ទះវិញ នាងខ្ញុំលួងលោមប្ដីខ្ញុំឲ្យដកពាក្យបណ្ដឹងវិញ ពេលមកដល់លួងលោមប្តីក៏បានយល់ព្រម។ តែមិនទាន់បានទៅដកពាក្យបណ្ដឹងវិញផង មកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ប្ដីខ្ញុំបានបើកឡានដឹកដីទៅជួបនៅតូបអ៊ុតសក់ ស្ថិតនៅភូមិទទា សង្កាត់ក្របីរៀលខេត្តសៀមរាប បានបបួលនាងខ្ញុំឡើងជិះឡានដឹកដីទៅដឹកនៅរណ្ដៅដីអេង សុខ ហ្គិច វាលទំនប់៧៨ ភូមិតាចក សង្កាត់ស្រង៉ែក្រុង ខេត្តសៀមរាប។ លុះពេលមកដល់រណ្តៅដី អេង សុខហ្គិច វេលាម៉ោង១១ និង៣៨នាទី ប្ដីខ្ញុំបានបើកឡានដឹកដីទម្លាក់ទឹកស្រះទាំងរូបខ្ញុំ បណ្ដាលឱ្យលង់ទឹកទាំងអស់គ្នា ទើបធ្វើឱ្យប្ដីនាងខ្ញុំលង់ទឹកស្លា.ប់។ រីឯរូបនាងខ្ញុំត្រូវបានអ្នកជិតខាងជួយសង្រ្គោះទាន់ពេលវេលា។ យ៉ាងណា នេះជាអះអាងរបស់ស្ត្រីជាប្រពន្ធ សមត្ថកិច្ចនឹងធ្វើការសាកសួរនាំបន្តទៀតលើករណីនេះ។
សូមរំលឹកថា កាលពី វេលាម៉ោង១១ និង ៣៨ នាទីថ្ងៃត្រង់ថ្ងៃទី១៦ មីនា មានករណី បុរសស្តី្រ ២នាក់ប្តីប្រពន្ធមានជម្លោះគ្នាក្នុងរថយន្តដោយខឹងប្រពន្ធបើកទម្លាក់ចូលក្នុងទឹករណ្តៅដីដែលមាន ជម្រៅ១០ម៉ែត្រ បណ្តាលឱ្យបុរសជាប្តីស្លា.ប់ ។ ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានឱ្យដឹងថា ស.ព ជនរងគ្រោះជាប្តីមានឈ្មោះ ស៊ុយ ស៊ីហ៊ិញ អាយុ៣៩ឆ្នាំ មានមុខរបរបើកឡានដឹកដី មានទីលំនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ខេត្តសៀមរាប៕