ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បណ្តាលមកពីរថយន្តម៉ាកFord ranger បុកម៉ូតូម៉ាកwave ពីក្រោយ

0
718

រតនគិរី ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ បណ្តាលមកពីរថយន្តម៉ាកFord ranger បុកម៉ូតូម៉ាក wave ពីក្រោយដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង៣០នាទីព្រលប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ នៅលើបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះស្លាប់ក្នុងហេតុការណ៍នេះឈ្មោះ សេវ ផៀក ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បើកបរម៉ូតូមួយគ្រឿងម៉ាកwave ពណ៌ខៀវ អត់ស្លាកលេខ ក្នុងទិសដៅពីលិច ទៅកើលុះមកដល់កន្លែងកើតហេតុត្រូវរថយន្តបង្កមួយគ្រឿងម៉ាកFord ranger ពណ៌ប្រផេះ ពាក់ស្លាកលេខ រតនគិរី ២C-៧១៧១ បុកពីក្រោយបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុតែម្តង ក្រោយបង្ករួចអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលបានចុះមកធ្វើអន្តរាគមន៍វាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប៉កញ៉ៃរងចាំធ្វើការដោះសា្រយគ្នានៅពេលក្រោយ ចំណែកសពត្រូវបានបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

Facebook Comments
Loading...