បុរសម្នាក់បើកវ៉ារថយន្តខាងស្តាំរអិលដួល ខ្ទៀតចូលកង់ក្រោយរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

0
1154

កណ្តាល ៖ រថយន្តនិងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងបណ្ដាលឲ្យខូចខាតម៉ូតូ១គ្រឿង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ គីឡូម៉ែត្រ២៦-២៧ ភូមិដើមត្រាំង ឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃកើតហេតុវេលា១៨និង៣០នាទីចំណុចភូមិឃុំកើតហេតុខាងលើជនរងគ្រោះឈ្មោះ ជា គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិសេនសុនជើង ឃុំស្រង៉ែស្រុកព្រៃឈរ ខេត្តកំពង់ចាម បានបើកបរម៉ូតូម៉ាក Suzuki Smash V សេ១១០ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1BB-6018 បើកបរក្នុងទិសដៅពីត្បូងមកជើង មានន័យថាពីតាកែវមកភ្នំពេញ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបើកវ៉ារថយន្តខាងស្តាំ ក៏បានរអិលដួលខ្ទៀតចូលកង់ក្រោយរថយន្ត ជាហេតុបណ្ដាលឱ្យកិនស្លាប់ភ្លាមតែម្ដងនៅកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តទៀតថារថយន្តម៉ាក Hyundai ប្រភេទ ដឹកទំនិញ ពណ៌ សពាក់ស្លាកលេខ ព្រះសីហនុ ៣A-៣៤០៩ បើកបរដោយឈ្មោះតឹប ប្រុស ភេទប្រុស  អាយុ២៧ឆ្នាំ រស់នៅភូមិរមេញ ឃុំរមេញស្រុក កោះអណ្តែតខេត្តតាកែវ បើកបរក្នុងទឹសដៅស្របទឹសគ្នា ដែលបើកបរពីត្បូងមកជើង តាកែវមកភ្នំពេញ។ ចំពោះអ្នកបើកបររថយន្តរត់គេចពីកន្លែងកើតហេតុត្រូវបានប្រជាការពាដេញចាប់បាននាំមកកន្លែងកើតហេតុវិញបានប្រគល់ឲ្យសមត្តកិច្ចយកមកសាកសួរនៅអធិការដ្ឋាន។

ប្រភពដដែលបានបន្តថាសពរងគ្រោះកម្លាំងជំនាញបានប្រគល់ជូនបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងរថយន្ត និង ម៉ូតូកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន។ដោយឡែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ជាបណ្ដោះអាសន្នផងដែរ។

បើយោងតាមចំលើយអ្នកបើកបររថយន្តបានឲ្យសមត្ថកិច្ចដឹងថាម៉ូតូរអិលដួលចូលកង់ក្រោយរថយន្តផ្នែកខាងស្តាំ ទើបបណ្តាលឲ្យកិនស្លាប់បែបនេះ៕

 

Facebook Comments
Loading...