បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តកំពុងឆ្លងកាត់ទទឹងផ្លូវបណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ 

0
705

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពីយ៉ាងលឿនជ្រុលទៅបុករថយន្តម៉ាក Toyota Prius ឆ្លងកាត់ទទឹងផ្លូវ ពេញទំហឹងបណ្តាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស  អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកធនាគរ ABA ស្នាក់នៅ បុរីពិភពថ្មីកំបូល ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1HI -2612។

ប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1HI -2612 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ហើយបានជ្រុលបុករថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-7044 ដែលបើកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២ បម្រុងទៅទិសខាងជើង ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យម៉ូតូបាក់ករួញចូលគ្នា រីឯរថយន្តរងការខូចខាត  យ៉ាងដំណំ។ ចំណែកឯជនរងគ្រោះម្ចាស់ម៉ូតូបានដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យឯកជនសួគ៌ាដឹកយកសង្គ្រោះភ្លាមៗ ផងដែរ  តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីពេទ្យឯកជនសួគ៌ាតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណ​ត់ហេតុប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...