ក្រុមParis Saint-Germain បង្ហាញកម្រង់លេងល្អនៃពានរង្វាន់ Ch​am​pions League តែមកអន់នៃពានរង្វាន់ក្នុងស្រុក

0
321

កីឡាបរទេស ៖ ក្រុមParis Saint-Germain បង្ហាញកម្រង់លេងល្អនៃពានរង្វាន់ Ch​am​pions League ដោយយកឈ្នះលើក្រុមBarca ក្នុងលទ្ធផល៤-១ កាលពីសប្តាហ៍មុន តែមកអន់នៃពានរង្វាន់ក្នុងស្រុកដោយ​ទទួល​រង​បរាជ័យ​ក្រោម​លទ្ធផល ២-០ ក្រុមMonaco ដែលនៅ​ចំណាត់ថ្នាក់ Top5តារាងLigue1។

ក្រុម​សេដ្ឋី​បារាំង Paris Saint-Germain មិន​អាច​យក​ឈ្នះ​ទៅ​លើ Mo​naco បាន​នោះ​ទេ​កាល​ពី​យប់​មិញ ដោយ​ទទួល​រង​បរាជ័យ​ក្រោម​លទ្ធផល ២-០ ការចាញ់ក្រុម Mo​naco នេះ ខាង​ក្រុម PSG មិន​មាន​វត្តមាន Neymar នោះ​ទេ​កាល​ពី​យប់​មិញ ហើយ Mbappe លេង​នៅ​តំណែង​ប្រយុទ្ធ​ស្លាប​ឆ្វេង រី​ឯ Keane ប្រយុទ្ធ​ស្លាប​ស្តាំ និង Icardi នៅ​ប្រយុទ្ធ​កណ្តាល។

យ៉ាងណាមិញ​អ្នក​ទាំង​បី​មាន​ឱកាស​ស៊ុត​ចំ​គោលដៅ​ទៅ​លើ Monaco តែ១ជើង​គត់​នៅ​ចំណោម១០ ជើង​សរុប។ក្រោយ​ចប់​ការ​ប្រកួត​លោក Pochettino ដែល​ជា​អ្នកចាត់ការ បាន​និយាយ​ការពារ​កូន​ក្រុម​របស់​ខ្លួន​ជា​ពិសេស​គឺ Mbappe បែប​នេះ​ថា៖ “ថ្ងៃ​នេះ​មិនមែន​តែ Kylian ទេ តែ​គឺ​ក្រុម​ទាំង​មូល​ដែល​មិន​បាន​លេង​នៅ​កម្រិត​ដ៏​ខ្ពស់ តែ​ខ្ញុំ​ចង់​និយាយ​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​បរាជ័យ​នេះ​ដំបូង​បង្អស់​នោះ​គឺ​ជា​អ្នកចាត់ការ ដោយ​ខ្ញុំ​សូម​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ​ទាំង​ស្រុង”។

លោក​បន្ថែម​ទៀត​ថា៖ “នៅ​ពេល​យើង​បរាជ័យ មនុស្ស​ដំបូង​ដែល​ត្រូវ​ទទួល​ខុស​គឺ​ជា​អ្នកចាត់ការ ហើយ​ខ្ញុំ​សូម​ទទួល​យក​ទាំង​ស្រុង”។បញ្ជាក់​ដែរ​ថា Monaco ក្រោយ​យក​បាន​៣ពិន្ទុ​ពួក​គេ​ក៏​តាម​ប្រកិត PSG នៅ​ចំណាត់ថ្នាក់ Top 4 ដោយ​ចាញ់២ពិន្ទុ ហើយ​ក្រុមLyon មាន៥៥ពិន្ទុ និងLille មាន៥៨ពិន្ទុ​នៅ​តារាងLigue1៕

Facebook Comments
Loading...