នារីពីរនាក់ជិះម៉ូតូបុករថយន្តធុនធំចតលើចិញ្ចើមផ្លូវពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់

0
98

ភ្នំពេញ ៖ នារីពីរនាក់ជិះម៉ូតូបុករថយន្តធុនធំចតលើចិញ្ចើមផ្លូវពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខហាងមីហឹរ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា  មុនពេលកើតហេតុគេបានឃើញរថយន្តធុនធំមួយគ្រឿងក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E 8047 បានខូចហើយចតលើចិញ្ចេីមផ្លូវក្នុងទិសដៅពីជើងទៅត្បូង បន្ទាប់មកស្រាប់តែមាននារី២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1T 6505 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ចំណែកម៉ូតូគាបជាប់រថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចចុះធ្វើការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕

Facebook Comments
Loading...