ពិតជាអាសូរខ្លាំងណាស់! កូនស្រីបើកទ្វាហៅម្តាយមកហូបបាយស្រាប់តែឃើញ ម្តាយចងកសម្លា..ប់ខ្លួនស្លា..ប់បាត់ទៅហើយ

0
592

ភ្នំពេញ ៖ ពិតជាអាសូរខ្លាំងណាស់! កូនស្រីបើកទ្វាហៅម្តាយមកហូបបាយស្រាប់តែឃើញ ម្តាយដាច់ចិត្តយកខ្សែចងកសម្លា..ប់ខ្លួនក្នុងបន្ទប់ដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ៤៥៥ ផ្លូវបេតុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះហុង សុខខឿន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរធ្វើការរោងចក្រ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ សម្រេចចិត្តយកខ្សែចងកសម្លា..ប់ខ្លួនក្នុងបន្ទប់របស់ខ្លួនដោយមិនដឹងពីមូលហេតុ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ តាមសម្ដីរបស់ឈ្មោះវ៉ា សុគន្ធធារី ភេទស្រីអាយុ៣៧ឆ្នាំ ត្រូវជាបងថ្លៃសពបានឱ្យដឹងថា ជនរងគ្រោះមិនស្រួលខ្លួន ហើយក៏មិនបានទៅធ្វើការដែរ។ នៅពេលវេលាកើតហេតុ កូនស្រីរបស់គាត់ឈ្មោះស្រីនូ អាយុ៩ឆ្នាំបានទៅបើកទ្វារហៅជនរងគ្រោះមកពិសាបាយស្រាប់តែឃើញជនរងគ្រោះចងកស្លា..ប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង។

បច្ចុប្បន្ន ប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...