ពលករខ្មែរម្នាក់គោលបំណងគេចមិនចង់ធ្វើចត្តាឡីស័ក បានលួចឆ្លងដែនពីថៃចូលមកកម្ពុជាជាន់មីនរបួសធ្ងន់

0
886

ប៉ោយប៉ែត ៖ ពលករខ្មែរម្នាក់មកពីប្រទេសថៃ គោលបំណងចង់គេចមិនចង់ធ្វើចត្តាឡីស័ក បានលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមច្រករបៀងដើរមកជាន់មីនសល់ពីសម័យសង្គ្រាមផ្ទុះរងរបួសធ្ងន់កាលពីវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃគប់សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍ពីកម្លាំងការពារព្រំដែនខ្មែរ-ថៃប្រាប់ឲ្យដឹងថា ពលករខ្មែរដែលបានលួចឆ្លងដែនពីថៃចូលមកកម្ពុជាជាន់មីនរបួសធ្ងន់នេះ គឺគោលបំណងគេចមិនចង់ធ្វើចត្តាឡីស័កទើបបណ្តាលឲ្យមានហេតុការបែបនេះ ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានកម្លាំងការពារព្រំដែនគោក៩១១ចូលទៅជួយសង្គ្រោះដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដីថ្មីក្រុងប៉ោប៉ែត។ សូមបញ្ជាក់ថាជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញា​ណនៅឡើយទេ៕

Facebook Comments
Loading...