លោកជា ខេមា ជំរុញឲ្យក្រុមការងាចុះ​ឲ្យដល់​មូលដ្ឋានដើម្បីដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ

0
854

ភ្នំពេញ ៖ ពិធីសំណេះសំណាល និងប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករ និយោជិតតាមសង្កាត់ ក្នុងខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅគណបក្សខណ្ឌព្រែកព្នៅ ក្រោមអធិបតីយភាពលោកជា ខេមា អនុប្រធានគណបក្ស និងជាអនុប្រធានក្រុមការងារដឹកនាំកសាងគណបក្ស កសាងសហជីព និងចលនាកម្មករ និយោជិតតាមរោងចក្រ សហគ្រាស គ្រិះស្ថានខណ្ឌព្រែកព្នៅ។​

បន្ទាប់ពីលោកឆាយ បូរ៉ាស៊ី ឡើងអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមលេខា​ធិការដ្ឋានជាសេនាធិការ នៃក្រុមការងារដឹកនាំកសាងបក្ស កសាងអង្គការសហជីព និងចលនាកម្មករ និយោជិតតាមរោងចក្រ សហគ្រាស គ្រិះស្ឋានខណ្ឌព្រែកព្នៅ និងអានសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារដឹកនាំកសាងគណបក្ស កសាងអង្គការសហជីព និងចលនាកម្មករ និយោជិតតាមរោងចក្រ សហគ្រាសគ្រិះស្ថានតាមសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ រួចមកលោកជា ខេមា បានមានប្រសាសន៍ថា ការកសាងបក្ស កសាងសហជីព និងកសាងសមាជិកបក្សតាមរោងចក្រ ក្រុមការងារត្រូវយកទៅអនុវត្តឲ្យបានគ្រប់សង្កាត់ទាំងអស់ ហើយចុះ​ឲ្យដល់​មូលដ្ឋានដើម្បីដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ក្នុងការកសាងបក្ស កសាងសហជីព និងកសាងសមាជិកបក្សតាមរោងចក្រនេះយើងត្រូវដឹងនិងបែងចែកឲ្យច្បាស់លាស់ នៅក្នុងរោងចក្រសហគ្រាស និងគ្រិះស្ឋានទាំងនោះតើមានកម្មករ កម្មការិនី មកពីកន្លែងផ្សេងប៉ុន្មាននាក់ ហើយបានកសាងបក្សហើយឬនៅ បើនៅតើយើងត្រូវធ្វើរបៀបណា។

លោកបញ្ជាក់ថា ចាប់ពីពេលនេះទៅសហជីពត្រូវជម្រុញក្រុមការងាររបស់ខ្លួនចុះឲ្យដល់តាមមូលដ្ឋានរោងចក្រសហគ្រាស និងគ្រិះស្ឋាន ហើយត្រូវមានរបបប្រជុំ១ខែម្តង ដើម្បីឲ្យដឹងថា ក្រុមការងារបានកសាងសមាជិកបក្សបានប៉ុន្មាន ហើយពួកគាត់ត្រូវការអ្វី បើយើងជួយបានយើងសម្រួលឲ្យពួកគាត់ភ្លាម។

ជាចុងក្រោយលោកជា ខេមា សុំឲ្យក្រុម​ការ​ងារ​ទាំង​អស់​ទាំង ត្រូវមានស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់ មាន​មនោ​ស​ញ្ចេ​ត​នា​ជាប់​ជាមួយ​ប្រជា​ពលរដ្ឋទូ​ទៅ ហើយ​ត្រូវតែ​បន្ត​សហការ និង​សាមគ្គី​ភាព​​ផ្ទៃក្នុង ដោះស្រា​យ​​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​បញ្ហា​ផ្សេងៗ ជាពិសេសត្រូវគោរពតាម​នឹង​អនុ​វត្តឲ្យបាន​នូវ​គោ​ល​នយោបាយ​ទិស​ដៅ​របស់​គណៈ​បក្ស​ ដើម្បី​កុំឱ្យ​ថ្នាក់​ដឹក​នាំ​របស់យើង ​នៅ​ខាង​លើមានការ​ខក​បំណង​ពី​ក្រុមការងារ​នេះឲ្យសោះ៕

Facebook Comments
Loading...